ក្រោម​ការ​ដឹក​នាំ​របស់​លោក Frank Lampard ​ក្រុម Chelsea ​បាន​ដាក់​តម្លៃ​ការ​ពិន័យ​លើ​កីឡាករ​ថ្មី ​ប្រសិន​បើ​ពួកគេ​មក​ហាត់​យឺត ចូល​ប្រជុំ​យឺត ​ឬ​ទាក់ទង​មិន​ចូល។

photo of Chelsea
ការពីន័យរបស់ Chelsea

ក្នុង​ការ​ពិន័យ​នោះ​ដែរ ប្រសិន​បើ​កីឡាករ​មិន​មក​ហាត់​ជាមួយ​ក្រុម​ទេ ​នោះ​នឹង​ត្រូវ​ពិន័យ​២​ម៉ឺន​ផោន​ឯ​ណោះ។  ប្រសិន​បើ​យឺត​១​នាទី​ពិន័យ​៥០០​ផោន ​ហើយ​បើ​មក​យឺត​ពេល​ចេញ​ទៅ​ប្រកួត ​នឹង​ពិន័យ​២ ៥០០​ផោន។ ​កីឡាករ​ដែល​មាន​បញ្ហា​ជំងឺ​ ​ហើយ​មិន​បាន​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រូ​ពេទ្យ​ទេ ​នឹង​ត្រូវ​ពិន័យ​១​ម៉ឺន​ផោន។

លោក Frank Lampard
លោក Frank Lampard

ការ​ពិន័យ​ទាំង​អស់​នឹង​ត្រូវ​បង់​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ ហើយ​ប្រសិន​បើ​មិន​បង់​តាម​កាល​កំណត់​ទេ ​នឹង​ត្រូវ​ពិន័យ​គុណ​នឹង​ពីរ។ ​ប្រាក់​ដែល​បាន​ពី​ការ​ពិន័យ​កីឡាករ​នឹង​ត្រូវ​ចូល​ទៅ​ធ្វើ​ការ​ងារ​សង្គម ​ឬ​មូលនិធិ​នានា៕