អ្នកដឹកនាំថ្មី Paris Saint Germain លោក Christophe Galtier ថា លោកមានវិធីរៀបចំ ឲ្យ Neymar Jr មានតួនាទីនៅក្នុងក្រុមហើយ។

Neymar Jr នឹងលោកគ្រូបង្វឹក Christophe Galtier
Neymar Jr នឹងលោកគ្រូបង្វឹក Christophe Galtier

ជាការពិតណាស់ បន្ទាប់ពីលេចឮថា លោកគ្រូចង់លក់ Neymar ចេញ កាលពីថ្មីៗនេះ លោកគ្រូ Galtier មានវិធីសាស្ត្ររៀបចំ តួនាទីលេងថ្មី ឲ្យកីឡាករឆ្នើម Neymar បានមានឱកាសបង្ហាញខ្លួនជាមួយ PSG ដដែល នៅរដូវកាលក្រោយ។

លោក Galtier បាននិយាយថា៖ “តើ Neymar នឹងលេងនៅតួនាទីណា? ខ្ញុំដឹងថា Neymar នឹងមានភាពជឿជាក់ មិនថា គេលេងនៅតំបន់ខាងលើ ឬ លេងអមនៅតំបន់បម្រើ ព្រោះគេដូច Messi អ៊ីចឹង ពួកគេសុទ្ធតែងាយបត់បែនបាន ហើយមានសមត្ថភាពគ្រប់គ្រងច្រើនតំបន់ ជាមួយនឹងការសម្រេចចិត្តច្បាស់លាស់”៕