​លោក Gary Neville ​អតីត​កីឡាករ Manchester United ​បាន​រិះគន់​ទៅ​លើ Cristiano Ronaldo ​ចំពោះ​ការ​មើល​ងាយ​អ្នក​គាំទ្រ​បិសាច​ក្រហម​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Newcastle United ​។

Gary Neville
Gary Neville

​ក្រុម Man Utd ​លេង​បាន​ត្រឹម​ស្មើ​ក្រុម​ក្បែរ​បាត​តារាង Newcastle United ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ។ ​ដោយ​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​មុន​ថែម​ទៀត ​ហើយ​ពួកគេ​តាម​ស្មើ​ក្រោយ​នៅ​ពាក់​កណ្ដាល​តង់​ទី​២ ដោយ​ខ្សែ​ប្រយុទ្ធ Cavani ​ជា​អ្នក​រក​បាន។ ខណៈ​ដែល​ចប់​ការ​ប្រកួត​ស្មើ​គ្នា​នេះ​ទៅ ​Ronaldo ​បាន​ដើរ​ចូល​បន្ទប់​ភ្លាម ​ដោយ​មិន​បាន​ឈរ​ទះ​ដៃ​អរគុណ​ដល់​អ្នក​គាំទ្រ​ដែល​ខំ​មក​ទស្សនា​នោះ​ទេ។

​ប្រការ​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​លោក Neville ​មិន​ពេញ​ចិត្ត​នោះ​ទេ ​ហើយ​ថែម​ទាំង​រិះគន់​ទៅ​លើ​កីឡាករ​វ័យ​៣៦​ឆ្នាំ​នេះ​ថែម​ទៀត ​ថា​មើល​ងាយ​ទឹក​ចិត្ត​អ្នក​គាំទ្រ​បិសាច​ក្រហម។ ​ដោយ​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​លោក Neville ​បាន​មើល​ឃើញ ​ពោល​គឺ​២​ខែ​ចុង​ក្រោយ​មក​នេះ ​ទាំង Ronaldo ​និង Bruno ​សុទ្ធ​តែ​បង្ហាញ​កាយ​វិការ​មិន​សមរម្យ​ទាំង​ពីរ៕