Photo of Pep Guardiola
Pep Guardiola Coach of Manchester City

លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានទទូចថា មេដឹកនាំនៃក្របខ័ណ្ឌ Premier League មិនដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Virgil van Dijk របស់ Liverpool ឡើយ។

Virgil van Dijk ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Manchester City ប៉ុន្តែលោក Pep Guardiola បាននិយាយថា លោកមិនដែលមានការចាប់អារម្មណ៍ទៅលើខ្សែការពារនោះទេ។

ខ្សែការពារ Van Dijk វ័យ 26 ឆ្នាំនឹងត្រូវទៅលេងនៅទឹកដី Anfield ពី Southampton នៅក្នុងខែមករា បន្ទាប់ពីក្លឹបបានយល់ព្រមកិច្ចព្រមព្រៀងមួយដែលត្រូវបានគេរាយការណ៍ថា មានតម្លៃ 75 លានផោន។

Photo of Van Dijk
Van Dijk of Southampton

កីឡាករអន្តរជាតិហូឡង់រូបនេះ ត្រូវបានទាក់ទងទៅ នឹងក្លិបជាច្រើនមុនពេលប្រកាសកាលពីថ្ងៃពុធដោយមានក្រុម City និង Chelsea ក្នុងចំនោមពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយក្រោយពីការទទួលជ័យជម្នះ 1-0 របស់ Man City លើ Newcastle United លោក Guardiola ត្រូវបានគេសួរថា តើលោក Van Dijk គឺជាកីឡាករដែលគាត់កំពុងសម្លឹងមើលនៅខែមករាទេ។​

សួរថាតើគាត់ចាប់អារម្មណ៍លើ  Van Dijk  មែនទេលោក Guardiola បានបន្ថែមថា “ទេ” ក្រុម Man City កំពុងតែដេញតាមពីក្រោយ 15 ពិន្ទុនៅលើក្របខ័ណ្ឌ Premier League ដោយបានឈ្នះ 19 ក្នុងចំណោម 20 ប្រកួតរបស់ពួកគេ។

ប្រភពពី៖ fourfourtwo