photo of Pep Guardiola and Tony Pulis
Pep Guardiola and Tony Pulis coach of West Bromwich

លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City កំពុងតែសង្ឃឹមថានឹងឡើងមកប្រឆាំងនឹងលោក Tony Pulis ជាថ្មីម្តងទៀតនាពេលអនាគតបន្ទាប់ពីឃើញគាត់ត្រូវបានគេបណ្តេញចេញពីក្រុម West Brom កាលពីថ្ងៃចន្ទ។

Pulis ត្រូវបានធូរស្រាលនូវភារកិច្ចរបស់គាត់បន្ទាប់ក្រុម Baggies ចាញ់ក្រោមស្នាដៃក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ៤-០ នៅទឹកដឺ Hawthorns កាលពីថ្ងៃសៅរ៍ ដែលបន្តឲ្យពួកគេចាប់ផ្តើមខ្សោយក្នុងរដូវកាលនេះ។

គ្រូបង្វឹកវ័យ 59 ឆ្នាំរូបនេះបានចាកចេញពីក្លឹប Albion ត្រឹមតែរកបាន 1 ពិន្ទុប៉ុណ្ណោះ ពីលើតារាងនៃការដណ្តើមចំណាត់ថ្នាក់លេខ 17 បន្ទាប់ពីបានឈ្នះតែ 2 ដងប៉ុណ្ណោះ  ក្នុង 12 ប្រកួតក្នុងក្របខ័ណ្ឌ Premier League ។

លោក Guardiola ត្រូវបានខកចិត្ត ដែលបានបាត់បង់គូរប្រកួតប្រជែងដ៏អស្ចារ្យ​ ប៉ុន្តែលោកបានសារភាពថា វាជាផ្នែកទាំងអស់ និង ជាកញ្ចប់នៃការប្រកួតបច្ចុប្បន្ននេះជាកន្លែងដែលលទ្ធផលត្រូវបានរាប់ពីលើទាំងអស់។

លោកTony Pulis បាននិយាយថា “នៅពេលខ្ញុំនៅក្មេង ពួកគេបាននិយាយនៅក្នុងប្រទេសអង់គ្លេសថា ពួកគេនឹងគោរពកិច្ចសន្យាជាច្រើន ហើយអ្នកគ្រប់គ្រងមិនត្រូវបានគេបណ្តេញចេញឡើយ”។ ឥឡូវនេះវាមានភាពលំបាកណាស់។ គ្រប់ទីកន្លែងវាគឺដូចគ្នា។ យើងត្រូវតែទទួលស្គាល់ថាយើងដឹងពីរឿងនេះ។

ប្រភពពី៖ foxsports asia