photo of James Rodriguez
James Rodriguez of Real Madrid

អតីតកីឡាកររបស់ Real Madrid គឺ លោក James Rodriguez ត្រូវបានអ្នកចាត់ការជើងចាស់  Jupp Heynckes ដែលទើបកាន់តំណែងនៅ Bayern Munich បានកោតសរសើរដល់កីឡាកររូបនេះថា  James Rodriguez គាត់មានភាពច្នៃប្រឌិតខ្ពស់ក្រោយពេលក្រុមលោកឈ្នះ RB Leipzig ២-០ កាលពីម្សិលមិញ។

James ដែលជាកីឡករខ្ចីជើងពី ក្លិប  Real Madrid បានរកគ្រាប់បាល់នៅកីឡាដ្ឋាន Allianz Arena  នៅថ្ងៃសៅរ៍ សម្រាប់គ្រាប់ទី ២ របស់លោក នៅ  Bayern។

កីឡាករជនជាតិ  Colombia រូបនេះ រកបាន ២គ្រាប់និង ជួយក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga បានចំនួន ៥ ដង។

លោក  Jupp Heynckes បាន​និយាយ​ថា៖ គាត់មានការប្រកួតដ៏អស្ចារ្យមួយ។គាត់បានប៉ះបាល់និងបង្ហាញភាពច្នៃប្រឌិតជាច្រើន នៅពេលប្រកួត។ប៉ុន្តែក្នុងនាមខ្ញុំជាគ្រូបង្វិកដែលតែងតែចង់បានភាពល្អហើយនិងការវឹកហាត់បន្ថែមទៀតមិនមែនតែសម្រាប់ James នោះទេ គឺក្រុម​ទាំង​​មូល៕ ​​​

ប្រភពពី៖ goal.com