photo of Keisuke Honda
អ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda

អ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានបញ្ជាក់ក្រោយពីបញ្ចប់ការប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីថា លោកពេញចិត្តនូវទម្រង់លេងរបស់កីឡារកម្ពុជាសឹងតែ ៩០% ។

លោក Keisuke Honda ៖ “អ្វីដែលខ្ញុំចូលចិត្តបំផុត កីឡាករទាំងអស់ចង់ជោគជ័យក្នុងអាជីពរបស់ពួកគេ ហើយខ្ញុំពិតជាចង់ជួយពួកគេឱ្យជោគជ័យ។ ថ្ងៃនេះយើងចាញ់ការប្រកួត ប៉ុន្តែអ្នកអាចឃើញក្នុងពេល៣០នាទីដំបូង ពួកគេអស្ចារ្យណាស់។ ពួកគេកំពុងធ្វើតាម philosophy របស់ខ្ញុំដែលខ្ញុំបានបង្ហាត់ពួកគេមួយសប្ដាហ៍មកនេះ។ អ្វីដែលខ្ញុំបានបង្ហាត់ពួកគេ១សប្ដាហ៍មកនេះ ពួកគេធ្វើបាន៩០ភាគរយតាមអ្វីដែលខ្ញុំបានប្រាប់។ ខ្ញុំមានមោទនភាពចំពោះពួកគេ”។ នេះជាការបញ្ជាក់របស់លោក Keisuke Honda នៅក្រោយបរាជ័យ១-៣ក្រោមថ្វីជើងម៉ាឡេស៊ី យប់ថ្ងៃចន្ទទី១០ខែកញ្ញាឆ្នាំ២០១៨។

អតីតខ្សែបម្រើក្លិប AC Milan រូបនេះបានសង្កត់ធ្ងន់ផងដែរថា៖ “យើងនឹងព្យាយាមរកនូវចំណុចខ្សោយរបស់កីឡាករកម្ពុជាសម្រាប់ការប្រកួតបន្ទាប់ទៀត ហើយរាល់ការចាញ់គឺយើងត្រូវតែមានហេតុផលឲ្យបានច្បាស់លាស់ថាហេតុអ្វីបានជាយើងត្រូវចាញ់ ក្នុងពេលនេះខ្ញុំចង់និយាយថា កីឡាករកម្ពុជារបស់ខ្ញុំពួកគេពិតជាខ្លាំង”៕

គួរបញ្ជាក់ថងដែរថា សម្រាប់ការប្រកួតយប់មិញ លោក Honda ពេញចិត្តចំពោះទម្រង់លេងរបស់ក្រុម និយាយជារួម។ លោកទទួលស្គាល់ថាក្រុមមានចំណុចខ្សោយប៉ុន្តែលោកចង់និយាយអំពីចំណុចខ្លាំងរបស់ក្រុម។

ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា