អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ដែលត្រូវចូលរួមជាមួយក្លឹបនៅលីគកំពូលប្រេស៊ីល Botafogo F.R នៅរដូវកាល ២០២០ ខាងមុខ បានធ្វើដំណើរទៅដល់ប្រទេសប្រេស៊ីល ដោយសុវត្ថិភាពហើយកាលពីរសៀលថ្ងៃសុក្រម្សិលមិញ ( ម៉ោងនៅប្រេស៊ីល ) ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រ រាប់ពាន់នាក់នៅប្រលានយន្តហោះ Galeão airport ទីក្រុង Rio de Janeiro។

photo of Keisuke Honda
លោក Keisuke Honda

យោងតាមការបញ្ជាក់របស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា កីឡាករវ័យ៣៣ឆ្នាំ បានចុះកុងត្រាលេងឲ្យក្រុម Botafogo រហូតដល់បំណាច់ឆ្នាំនេះ។

យ៉ាងណាកាលពីរាត្រីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីលោក Honda ធ្វើដំណើរចុះពីលើយន្តហោះភ្លាម អ្នកគាំទ្រជាច្រើនបានស្រែកច្រៀង ទទួលលោកថា “Ole, Ole, Ole, Ola, Honda, Honda” ។ ខណៈពេលនោះ លោក​Honda បានបង្ហាញកាយវិការគោរពទៅអ្នកគាំទ្រវិញ ដោយលោកបានញញឹមនិងលើកទង់ជ័យក្រុម Botafogo ឡើងគ្រវីទៅមក។

សូមបញ្ជាក់ថា ការចូលរួមរបស់ Keisuke Honda ជាមួយ Botafogo នេះផងដែរត្រូវបានចាត់ទុកថាជាក្លឹបទី៨ ដែលលោកបាននឹងកំពុងប្រកបអាជីពជាមួយ ហើយលោកនឹងទទួលបានអាវលេខ៤ ដែលជាលេខប្រចាំអាជីពរបស់លោកផងដែរ ដែលបច្ចុប្បន្នកំពុងត្រូវបានដាក់លក់នៅលើទីផ្សារ។

នៅក្នុងលក្ខខណ្ឌចូលរួមជាមួយ Botafogo លោកបានទាមទាររថយន្តការពារគ្រាប់ រួមទាំងអង្គរក្ស ពីក្លឹបថ្មីរបស់ខ្លួនដើម្បីការពារ ខណៈដែលរូបលោកត្រូវរស់នៅទីក្រុង Rio de Janeiro ជាទីក្រុងដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសប្រេស៊ីលរាយការណ៍ថា តំបន់ Botafogo គឺជាទីក្រុងគ្រោះថ្នាក់បំផុតមួយនៅលើពិភពលោក ដែលមានអត្រាឃាតកម្មជាមធ្យម ចំនួន ៣៩ករណី សម្រាប់មនុស្ស ១០,០០០ នាក់៕

O JAPA TÁ AÍ! 🔥 Honda desembarca no Rio de Janeiro nos braços da torcida mais apaixonada do mundo! #HondaChegou ⭐️🇯🇵

Posted by Botafogo de Futebol e Regatas on Jumaat, 7 Februari 2020