​ក្រុម​តោខៀវ Chelsea នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី Anfield ​នៅ​ថ្ងៃ​សៅរ៍​​វេលា​ម៉ោង​១១​:៣០ នាទី​យប់​ស្អែក​នេះ​ ដើម្បី​​ប្រកួត​សប្ដាហ៍​ទី​៣​នៃ​ក្របខណ្ឌ​ Premier League ។

Kai Havertz
Kai Havertz

ក្នុង​​ជំនួប​ទល់​ក្រុម​​ខ្លាំង​ Liverpool នេះ​​លោក Ian Wright វីរបុរស​របស់​​ Arsenal យល់​ឃើញ​ថា ​Chelsea នឹង​មិន​ដាក់ Kai Havertz​ ក្នុង​ជម្រើស​ដំបូង​ដូច​ដែល​ក្រុម​តោ​ខៀវ​បាន​ធ្វើ​កាល​យក​ឈ្នះ​ក្រុម Arsenal ២-០​កាល​ពី​សប្ដាហ៍​មុន​នោះ​ទេ។​

វីរបុរស​របស់​ Arsenal ខាង​លើ​យល់​ឃើញ​ថា លោក Thomas Tuchel ​អ្នក​ចាត់​ការ​តោ​ខៀវ នឹង​ប្រើ​ Mason Mount ជា​ជំនួយ​ដល់​ការ​​សម្លាប់​របស់ Romelu Lukaku ​​​។ លោក​គិត​ថា ​តោ​ខៀវ​​ នឹង​ផ្លាស់ប្ដូរ​ទម្រង់​​មិន​​អាច​លេង​ដោយ​សេរី​ដូច​កាល​ប៉ះ Arsenal ទេ។ Chelsea បាន​ដឹង​យ៉ាង​ច្បាស់​​ថា បើ​សិន​ជា​ដាក់ Havertz ឲ្យ​លេង​ក្នុង​ជម្រើស​ដំបូង នោះ​Liverpool ពិត​ជា​ដឹង​ពី​វិធី​ក្នុង​ការ​បិទ​​ជាក់​ជា​មិន​ខាន​។

​យ៉ាង​ណា​ប្រកួត​មុន​ពេល​យក​ឈ្នះ​​កាំភ្លើង​ធំ​២​-០នោះ​ Chelsea បាន​ដាក់ Havertz ​ឲ្យ​លេង​ពេញ​៩០នាទី​ ហើយ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​ទី​៩០ ដោយ​ដាក់​ជំនួស​ដោយ​ Timo Werner ។ ពីរ​ប្រកួត​របស់​ក្រុម​ទាំង​ពីរ​ចាប់​ផ្ដើម​​នៅ​ Premier League គឺ​ឈ្នះ​ដូច​គ្នា ដោយ​ Liverpool ឈ្នះ​​ Norwich City ៣-០ និង​ឈ្នះ​ Burnley ២-០ ខណៈ​ដែល Chelsea បាន​យក​ឈ្នះ Crystal Palace ៣-០ និង​ឈ្នះ​ Arsenal ២-០​ ៕