photo of Jaap Stam
អ្នកចាត់ការទូទៅក្លឹប Feyenoord លោក Jaap Stam

អ្នកចាត់ការទូទៅក្លឹប Feyenoord លោក Jaap Stam បានលាឈប់ភ្លាមៗ បន្ទាប់ពីដឹកនាំចាញ់ ម្ចាស់ផ្ទះ Ajax ក្នុងលទ្ធផល ៤-០ កាលពីរាត្រីថ្ងៃអាទិត្យក្នុងលីគកំពូលហូឡង់ Eridivisie សប្តាហ៍មុន។

 photo of Feyenoord
Feyenoord

អ្នកចាត់ការសញ្ជាតិហូឡង់ វ័យ ៤៧ឆ្នាំខាងលើនេះ បានសម្រេចចិត្តចាកចោលតួនាទីដែលទើបកាន់តែបាន ៧ខែ ក្រោយឆ្លងកាត់១១ប្រកួត រកបានជ័យជម្នះតែ ៣ប្រកួតក្នុងលីគហូឡង់រដូវកាលនេះ ដែលធ្វើឲ្យក្រុម មួយនេះធ្លាក់ដល់លេខ១២ ក្នុងចំណោម ១៨ក្រុម។

Ajax 4-0 Feyenoord

ដូចគ្នានោះដែរ Feyenoord ក៏ស្ថិតនៅបាតតារាងក្នុង Europa League បន្ទាប់ពីចាញ់ Rangers ១-០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយទើបរកបាន ៣ពិន្ទុនៅឡើយ ក្នុងចំណោម ៣ប្រកួតក្នុងពាន លំដាប់ទី២ អឺរ៉ុប ដោយលេងបានតែ ៧នាទីប៉ុណ្ណោះ របូត ២គ្រាប់ក្នុងជំនួបទល់នឹង Ajax មុនបន្តរបូត ២គ្រាប់ទៀតដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការប្រកួតដល់នាទី៤០។

photo of Ajax
Ajax

អតីតកីឡាករនៃក្លឹប PSV Eindhoven និងឈ្នះ Premier League ៣ដងជាមួយ Manchester United ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០១ នោះ បានចាប់ផ្តើមក្លាយជាអ្នកចាត់ការទូទៅដំបូងក្នុងឆ្នាំ២០១៦ នៃក្លឹប Reading និងបានជួយក្លឹបនេះឡើងមកលេងនៅក្របខណ្ឌទី២ អង់គ្លេស Championship តាមរយៈ play-offs៕