អតីតជម្រើសជាតិ អង់គ្លេស លោក John Bernes បានពន្យល់មូលហេតុដែល Arsenal គួរតែចុះកុងត្រាផ្ទេរយក Dominic Calvert-Lewin ខ្សែប្រយុទ្ធរបស់ក្រុម Everton។

John Bernes
John Bernes

ជាការពិតណាស់ កំលុងពេលនេះក្រុមកាំភ្លើងធំក៏កំពុងមានពាក្យចចាមអារ៉ាមជាមួយ Calvert-Lewin ផងដែរ, ខណៈបច្ចុប្បន្នពួកគេកំពុងស្វែងរកខ្សែប្រយុទ្ធថ្មីដ៏មានសក្តានុពលម្នាក់ ដើម្បីជំនួសតំណែងរបស់ Pierre-Emerick Aubameyang និង Alexandre Lacazette។

យ៉ាងណាមិញ អនាគតរបស់ Aubameyang ក្នុងការរួមរស់ជាមួយក្រុម Arsenal បន្តនៅតែមិនទាន់ច្បាស់នៅឡើយ ក្រោយលោក Mikel Arteta បានដកតំណែងប្រធានក្រុមរបស់រូបគេចេញ, ចំណែកឯ Lacazette ក៏អាចចាកចេញ បន្ទាប់ពីបញ្ចប់រដូវកាលនេះផងដែរ។

លោក Bernes បានមានប្រសាសន៍ប្រាប់គេហទំព័រ Bonus Code Bets យ៉ាងដូច្នេះថា៖ Arsenal បានមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយកីឡាករ Dominic Calvert-Lewin ខណៈគាត់ពិតជាជម្រើសផ្ទេរដ៏សក្តិសមមែនទែន។ គាត់នៅក្មេង, ជាជនជាតិ អង់គ្លេសស្រាប់, ហើយគាត់ក៏ជាកីឡាករដែលមានការប្តេជ្ញាខ្ពស់ផងដែរ, ប៉ុន្តែគ្រាន់តែថាបច្ចុប្បន្នគាត់កំពុងជាកីឡាកររបស់ក្រុម Everton នៅឡើយ ហើយប្រហែលជាឥឡូវនេះគាត់មិនទាន់ចង់ចាកចេញទេមើលទៅ៕