photo of Jon Moss and Smart
Jon Moss and Smart

លោក​អាជ្ញាកណ្ដាល​ Jon Moss បាន​សារភាព​ថា​ ខ្លួន​ពិត​ជា​មិន​បាន​ឃើញ​ខ្សែ​ការពារ Dejan Lovren ប៉ះ​បាល់​មែន ក្នុង​ប្រកួត​រវាង Liverpool និង Totteham Hotspur កាល​ពី​យប់​មិញ។បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ល្បី​ឈ្មោះ​របស់​អង់គ្លេស Metro

នេះ​បាន​ន័យ​ថា សេចក្ដី​សម្រេច​ចិត្ត​ក្នុង​ការ​ឲ្យ​បាល់​ពិន័យ​១១ម៉ែត្រទៅ Spurs របស់​លោក​អាជ្ញាកណ្ដាល​រូប​នេះ នៅ​នាទី ៨៧ គឺ​ជា​ការ​សម្រេច​ចិត្ត​មិន​ត្រឹម​ត្រូវ​ឡើយ ព្រោះ​ Harry Kane បាន​ស្ថិត​ក្នុង​នៅ​តំបន់​ក្រៅ​ល្បែង​ (Offside) បាត់​ទៅ​ហើយ ពេល​ត្រូវ​បាន​អ្នក​ចាំទី Loris Karius ធ្វើ​ឲ្យ​ដួល។

Photo of The two officials came to a somewhat confusing decision
The two officials came to a somewhat confusing decision

នៅ​នាទី ៨៤ ខ្សែ​ប្រយុទ្ធ Harry Kane ត្រូវ​បាន​អ្នក​ចាំ​ទី Loris Karius របស់ Liverpool ធ្វើ​ឲ្យ​ដួល។ ភ្លាមៗ​នោះ លោក​អាជ្ញាកណ្ដាល Jon Moss បាន​សម្រេច​ឲ្យ​បាល់​ប៉េណាល់ទី​ទៅ​ឲ្យ Spurs។ ដោយ​សារ​មាន​ការ​តវ៉ា​ពេក​ពី​សំណាក់​កីឡាករ​របស់​ក្លឹប​ហង្ស​ក្រហម​ដែល​នាំ​គ្នា​ថា Kane ស្ថិត​នៅ​តំបន់​ Offside លោក Moss ក៏​បាន​ទៅ​ពិភាក្សា​ជាមួយ Eddie Smart ដែល ជា​អាជ្ញាកណ្ដាល​ដែល​មាន​ភារៈ​កាន់​ទង់ Offside។

Moss គាត់បាននិយាយ​តាម​ត្រង់​ទៅ ខ្ញុំ​ពិត​ជា​មិន​ដឹងទេថា Lovren បាន​ប៉ះ​បាល់​ឬ​អត់​នោះទេ។ បន្ទាប់មកគាត់ក៏សម្រេចចិត្តអោយបាល់ពិន័យទៅក្រុម Hotspur​ ។

ប្រភព​៖ metro