លោក Jose Mourinho និយាយអ្វីខ្លះពេលឃើញកំហុស De Gea យប់មិញ!

ការសាងកំហុសរបស់អ្នកចាំទីវ័យ២៧ឆ្នាំ David de Gea បានធ្វើឲ្យអេស្ប៉ាញខាត២ពិន្ទុដ៏មានសារៈសំខាន់ ក្នុងពូល B ស្របពេលអ៊ីរ៉ង ពេលនេះកំពុងឈរកំពូលតារាងមាន៣ពិន្ទុពេញ ក្រោយយកឈ្នះម៉ារ៉ុក ១ទល់នឹង០។
ការស៊ុតបាល់គ្រាប់ទី២របស់ Ronaldo នៅនាទី៤៤ចុងវគ្គទី១ គឺជាការធ្វេសប្រហែសរបស់អ្នកចាំទីបិសាចក្រហមរូបនេះ ដោយបណ្ដោយឲ្យផ្លាតចូលទីក្រោយប៉ះដៃ។ លទ្ធផលចុងក្រោយ គឺព័រទុយហ្គាល់ស្មើជាមួយអេស្ប៉ាញ៣-៣។
ក្រោយឃើញកំហុសនេះ គ្រូបង្វឹករបស់ De Gea លោក Jose Mourinho បាននិយាយថាកីឡាករវ័យ២៧ឆ្នាំ គួរតែចង់ចាំ និងជៀសវាងកំហុសនេះ កើតឡើងពេលក្រោយទៀត។
“ De Gea គឺជាកូនប្រុសរបស់ខ្ញុំ។ វាពិតជាឈឺចាប់សម្រាប់ខ្ញុំដើម្បីនិយាយពីវាប៉ុន្តែគាត់ដឹងថាវាជាកំហុសដ៏អាក្រក់។ វាជាកំហុសដែលគាត់មិនដែលកើតឡើងជាមួយពួកយើងនៅManchester United ពីព្រោះគាត់ជាកីឡាករម្នាក់ដែលបង្ហាញទម្រង់លេងដ៏អស្ចារ្យ។ប៉ុន្តែបានកើតឡើងទៅហើយៗក្រោយទៀតគាត់នឹងធ្វើបានល្អ”។


អ្នកចាំទីវ័យ២៧ឆ្នាំបានទទួលស្គាល់ពីកំហុសរបស់ខ្លួន ហើយគិតថាកំហុសបែបនេះពេលខ្លះតែងតែកើតឡើងក្នុងបាល់ទាត់។ “ខ្ញុំរីករាយចំពោះការប្រតិកម្មនៃមិត្តរួមក្រុម។ ខ្ញុំគិតថាពួកយើងគួរតែទទួលបានលទ្ធផលល្អជាងនេះ។ បាល់ទាត់គឺបែបនេះ វាអាចកើតឡើងដូចនេះ វាគឺជាកំហុស យើងខំទប់វានៅដៃដែរ តែនៅតែរបូតចូលទី។ ពួកយើងដឹងថាវាពិបាកបែបណា ប៉ុន្តែខ្ញុំជឿលើការគាំទ្ររបស់គ្រូនិងមិត្តរួមក្រុម។ ហើយការគាំទ្រនេះនឹងផ្ដល់ឲ្យខ្ញុំប្រឹងបង្ហាញសមត្ថភាពឲ្យល្អលើទីលាន”៕
ប្រភព៖ marca