line-icon

លោក Jose Mourinho ពិភាក្សាជាមួយ​កីឡាករ Joao Cancelo ជុំវិញការផ្ទេរមកកាន់ Spurs

Seoung Holy    17 Jan 2020 - 17:21:08    SHARE
photo of Jose Mourinho
Joao Cancelo

អ្នក​ចាត់ការ​ក្លឹប Spurs លោក Jose Mourinho បាន​ជួបជាមួយ​កីឡាករ Joao Cancelo ដើម្បីពិភាក្សាពី​លទ្ធភាព​ផ្ទេរចេញពី​ក្លឹប Man City មកកាន់ក្លឹប Spurs ។

Cancelo ដែល​បានផ្ទេរពីក្លឹប Juventus មកក្នុង​តម្លៃ​៦០​លានផោន​កាលពី​រដូវក្តៅ​នេះ​ ប៉ុន្តែ​បាន​ត្រឹម​ជា​កីឡាករ​បម្រុង​របស់​កីឡាករ Kayle Walker ប៉ុណ្ណោះនៅរដូវកាល​នេះ។

photo of Jose Mourinho
លោក Jose Mourinho
Cancelo​ ចាប់ផ្តើមបាន​១៣លើក​ជាមួយ​ City ​នៅគ្រប់ការប្រកួត​ ហើយកំពុងរកមើល​ឱកាសផ្ទេរចេញ។ លោក Mourinhoបាន​និយាយជាមួយកីឡាករ​ព័រទុយហ្គាល់វ័យ​២៥​ឆ្នាំ​រូបនេះ​អំពី​ការផ្ទេរមកទីក្រុងឡុងដ៍។

តាមព័ត៌មានថា Cancelo ចង់​បាន​ឱកាស​បង្ហាញមុខ​ច្រើន​ជាងនេះ ហើយ​ចង់ផ្ទេរ​មក​ក្លឹប Spurs ស្របពេល​ក្លឹប​ Barcelona ក៏ចាប់អារម្មណ៍​ផងដែរ៕

សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព

Related