លោក Jose Mourinho បានរិះគន់ទម្រង់លេងរបស់ Manchester United ក្រោយបរាជ័យ ២-០ ទល់នឹងក្រុម West Ham កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

photo of Jose Mourinho
លោក Jose Mourinho

អតីតគ្រូបង្វឹកក្រុមបិសាចក្រហមរូបនេះ ត្រូវបានបណ្ដេញចេញពីតំណែង កាលពីខែធ្នូកន្លងទៅ ដោយសារដឹកនាំក្រុមធ្លាក់ទម្រង់លេង ហើយលោកយល់ឃើញថា ក្រុមទាំងមូលមិនមានភាពរីកចំរើននោះទេ ចាប់តាំងពីពេលលោកចាកចេញ ទោះបីជាចំណាយលុយជាច្រើនដើម្បីទិញយកតារាឆ្នើមមកចូលរួមក្ដី។

Harry Maguire, Aaron Wan-Bissaka និង Daniel James បានផ្ទេរមកចូលរួម ជាមួយនឹង Man United នៅរដូវក្ដៅនេះ ប៉ុន្ដែលោក Mourinho លោកនៅតែមានក្ដីបារម្ភពីអនាគតលោក Ole Gunnar Solskjaer ជាមួយក្លឹប។

photo of Manchester United
Manchester United

នៅពេលត្រូវបានចោទសួរពីចំណុចវិជ្ជមានរបស់ក្រុម Man United បច្ចុប្បន្នលោក Mourinho បាននិយាយថា៖ “ទេ ខ្ញុំរកមិនឃើញទេ។ យើងធ្វើមិនបានល្អនៅរដូវកាលមុន ប៉ុន្ដែ ខ្ញុំមិនបានឃើញភាពរីកចំរើនសំរាប់រដូវកាលថ្មីនេះទេ បើទោះបីជាមានកីឡាករថ្មី៣នាក់ចូលរួមក៏ដោយ។

photo of Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

“ហើយខ្ញុំត្រូវតែនិយាយថា កីឡាករនាំមកជាមួយនូវការផ្លាស់ប្ដូរបែបវិជ្ជមាន។ ខ្ញុំចូលចិត្តកីឡាករ៣រូបនេះ ហើយខ្ញុំគិតថាពួកគេ អាចនាំយកគុណភាពបន្ថែមសំរាប់ក្រុម។ ប៉ុន្ដែក្រុមនេះ នៅតែជាក្រុមដែលខ្ញុំមិនពេញចិត្តទាល់តែសោះ ហើយខ្ញុំមិនភ្ញាក់ផ្អើលចំពោះលទ្ធផលដែលទទួលបានឡើយ។ ខ្ញុំគិតថា Ole មិនអាចធ្វើអោយក្រុមទទួលបានផលវិជ្ជមាននោះទេ។ៗ