photo of Jose Mourinho
Jose Mourinho Coach of Manchester united

Jose Mourinho បាន​រិះ​គន់​ចំៗ​ចំពោះ អ្នក​គាំទ្រ​ Manchester United ថា​ហាក់​ស្ងាត់ស្ងៀម​ខុស​ពី​ធម្មតា​បើ​ទោះ​ជា​ក្រុម​ខ្លួន​ឈ្នះ​ការ​ប្រកួត​ក៏​ដោយ។

បិសាច​ក្រហម​ បាន​យក​ឈ្នះ​ Huddersfield ២ ទល់​នឹង​០​ចំពោះ​មុខ​អ្នក​គាំទ្រ​ប្រមាណ​ជាង​​៧៨០០០នាក់​ ប៉ុន្តែ​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ថា​ការ​គាំទ្រ​យប់​មិញ​គឺ​ចាញ់​អ្នក​គាំទ្រ​ Portsmouth នៅ​ Fratton Park ផង​។

photo of Manchester United's Fans
Manchester United’s Fans

អតីត​អ្នក​ចាត់​ការ​ Chelsea បាន​និយាយ​ថា៖ “ទី​នេះ​មិន​ដូច​នៅ​​ Portsmouth ទេ។ ខ្ញុំ​ចាំ​បាន​​ពេល​ដែល​ Portsmouth លេង​នៅ​ Premier League អ្នកគាំទ្រ​បាន​ស្រែក​រំពង​កីឡដ្ឋាន​ដ៏​តូច​របស់​ពួកគេ​។ នៅ​ Old Trafford ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ និង​មិន​សូវ​មាន​ការ​គាំទ្រ”។

ប្រកួត​កាល​ពី​យប់មិញ​ Romelu Lukaku ស៊ុត​គ្រាប់​បើក​ឆាក​នៅ​នាទី​ ៥៥ មុន​ពេល​ដែល Alexis Sanchez រក​បាន​គ្រាប់​ដំបូង​ឲ្យ​ United នៅ​ Premier League នាទី​៦៨៕

ប្រភព៖ skysports