photo of Jose Mourinho
គ្រូបង្វឹក​ក្រុម​ Manchester United ​លោក Jose Mourinho

គ្រូបង្វឹក​ក្រុម​ Manchester United ​លោក Jose Mourinho អាច​នឹង​ក្លាយជា​គ្រូបង្វឹក ដំបូង​នៅ​ក្របខណ្ឌ​ premier league ​ដែល​ត្រូវ​បាត់បង់​ការងារ​នៅ​រដូវ​កាល​ថ្មី​នេះ​។​

​ការត្រៀមខ្លួន​មិនបាន​ល្អ​របស់​ក្រុម​ Manchester United ​សម្រាប់​យុទ្ធនាការ​រដូវ​កាល​២០១៨-២០១៩​នេះ បន្ត​កើតមាន​កាលពី​ថ្ងៃអាទិត្យ ខណៈពេល​ពួកគេ​បន្ត​ចាញ់ Liverpool ៤-១ នៅ​ទីក្រុង Michigan ។​ ហើយ​ស្របពេល​នៅសល់​ពេល​មិន​ដល់​ពីរ​សប្តាហ៍​មុនពេល​ពួកគេ​ប្រកួត​បើកឆាក​ជាមួយ​ក្រុម Leicester បូក​រួមការ​ត្អូញត្អែរ​ក្រោយ​ការប្រកួត លោក Mourinho អាច​នឹង​ប្រឈម​ការ​អត់​ការងារ​ធ្វើ​។​
​ ​
Manchester ស្ថិតក្នុង​ចំណោម​ក្រុម​មានប្រៀប​លើក​ពាន​នៅ​ឆ្នាំនេះ ទោះបីជា​យ៉ាងណា លោក Mourinho យល់ថា លោក​អាច​នឹងត្រូវ​បណ្តេញចេញ​មុន​គ្រូបង្វឹក​ដទៃទៀត​ដូចជា​លោក ក្លូ​ដេ ពូ​អែល ហ្សា​វី ហ្គ្រា​សៀ និង​លោក រ៉ា​ហ្វា បេ​នី​តេស ។​
​ ​

photo of Jose Mourinho
គ្រូបង្វឹក​ក្រុម​ Manchester United ​លោក Jose Mourinho

​ក្រុម​របស់លោក Mourinho មិនទាន់​ស្គាល់​ពាក្យ​ថា ឈ្នះ​នៅឡើយ​ទេ​សម្រាប់​ការប្រកួត​កម្តៅ សាច់ដុំ​មុន​រដូវ​កាល ដោយ​ប្រកួត​ស្មើ​ក្រុម Club America និង​ក្រុម San Jose Earthquakes ។​
​ ​
​ពួកគេ​ប្រកួត​ស្មើ ១-១ ជាមួយ​ក្រុម AC Milan ប៉ុន្តែ​ពួកគេ​បន្ត​យកឈ្នះ​ដោយ​ការទា​ត់បាល់ ១១​ម៉ែត្រ មុនពេល​ពួកគេ​ចាញ់​គូប្រជែង​នៅ​ក្របខណ្ឌ​ premier league នៅ​ចំពោះមុខ​អ្នកគាំទ្រ ១០០.០០០​នាក់​កាលពី​យប់​ថ្ងៃ​សៅរ៍​។​
​ ​
​បន្ទាប់ពី​ការប្រកួត​នេះ គ្រូបង្វឹករូបនេះ បាន​និយាយថា អ្នកគាំទ្រ​មិនចាំបាច់​ចំណាយពេល មក​ទស្សនា​ទេ ហើយ​លោក​បន្ទោស​កម្លាំង​ និង​ អវត្តមាន​សមាជិក​សំខាន់ៗ​ក្នុង​ក្រុម​ជម្រើស ដោយ​អះអាងថា ពួកគេ​ភាគច្រើន​គ្មាន​វត្តមាន​ទេ​នៅពេល​ជួប​ប្រកួត​ជាមួយ​ក្រុម Leicester នៅ​ថ្ងៃទី​១០​ខែសីហា​៕