Photo of Toni Kroos
Toni Kroos battles Harry Winks during Tottenham

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ត្រូវបានគេទម្លាយថានឹងដាក់កីឡា Toni Kroos ជាគោលដៅចម្បងដើម្បីនាំយកមកកាន់ Old Trafford សម្រាប់រដូវក្ដៅខាងមុខនេះ។

បច្ចុប្បន្ននេះ Kroos បានទទួលជោគជ័យខ្លាំងបំផុត ជាមួយ Real Madrid និងត្រូវបានគេចាត់ទុកជាខែ្សបម្រើដែលល្អជាងគេម្នាក់នៅលើលោក។

Kroos គឺជាខែ្សបម្រើដ៏សំខាន់មួយនៃក្រុមរបស់លោក Zinedine Zidane ដែលមានដៃគូរលេងយ៉ាងល្អជាមួយកីឡាករ Luka Modric និង Casemiro នៅក្នុងក្លឹប Manchester United ។ ហើយកីឡាករសញ្ជាតិអាល្លឺមង់រូបនេះក៏មានការសោកស្តាយយ៉ាងខ្លាំងផងដែរនៅពេលក្រុម Real Madrid បានចាញ់ ក្រុម Tottenham ។

សារព័ត៌មាន Calciomercato បានលើកឡើងថា លោក Mourinho គិតថា វាជាផលវិបាកមួយ ក្នុងការបញ្ចុះបញ្ចូលឲ្យអតីតកីឡាកររបស់ Bayern Munich រូបនេះ ចាកចេញពី Real Madrid ប៉ុន្តែលោកនៅតែចង់ដាក់សំណើឲ្យទាល់តែបាន។

photo of Toni Kroos
Toni Kroos of Real Madrid

ប្រភពពី៖​ thesun