photo of Zlatan Ibrahimovic
Zlatan Ibrahimovic of LA Galaxy

បើ​តាម​ការអះអាងរបស់ប្រធាន​បច្ចេកទេសក្លឹប LA Galaxy លោក Jovan Kirovski ថា ខ្សែប្រយុទ្ធចាស់វស្សា​ Zlatan Ibrahimovic បាន​បដិសេធ​កិច្ច​ព្រមព្រៀង​ដែលមានទឹកប្រាក់ជិត 70លានផោន​ក្នុង​មួយ​ឆ្នាំ​របស់​ក្លឹបនៅក្របខណ្ឌ Chinese Super League របស់ចិនហើយសុខចិត្តទៅ​​លេងអោយ​ក្លឹប LA Galaxy នៅសហរដ្ឋអាមេរិកវិញ។

Zlatan បានបញ្ចប់កិច្ចសន្យាមុនកំណត់ជាមួយ Manchester United ដើម្បីទៅចូលរួម LA Galaxy នៅចុងខែមីនាឆ្នាំ2018 ផ្ទេរដោយគ្មានតម្លៃ។ អតីតប្រធានក្រុមជម្រើសជាតិស៊ុយអែតរូបនេះ អះអាងថារូបគេចង់ចូលរួមក្លឹបអាមេរិកមួយនេះ តាំងពី2ឆ្នាំមុនម្ល៉េះ ពោលគឺនៅពេលចាកចេញពី Paris St Germain តែប្រធានក្លឹប Galaxy មិនអើពើ ។

Zlatan ដែលមាន​កិច្ច​សន្យា​ប្រាក់ឈ្នួល​ 19លានផោន​ក្នុងមួយឆ្នាំ​នៅ​ពហុកីឡាដ្ឋាន Old Trafford បានបង្ខំចិត្ត​ទទួលយកការកាត់ប្រាក់ឈ្នួល​ដ៏ច្រើន​សន្ធឹកសន្ធាប់ ដល់ទៅ95 ភាគរយដើម្បីឱ្យដំណើរការផ្ទេរអាចទៅរួច ដោយសារតែច្បាប់នៅ Major League Soccer បានកំណត់បៀវត្សរ៍អតិបរមារបស់កីឡាករ៕

ប្រភពពិ៖ Si