photo of Julen Lopetegui
Julen Lopetegui ត្រូវបណ្តេញចេញពីតំណែងគ្រូបង្វឹកក្រុម ជម្រើសជាតិអេស្ប៉ាញ

លោកJulen Lopetegui ត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹកក្រុម ជម្រើសជាតិអេស្ប៉ាញបន្ទាប់ពីគាត់លួចទៅចុះកុងត្រាធ្វើជាអ្នកចាត់ការទូទៅរបស់ក្លិប Real Madrid។

កាលពីថ្ងៃអង្គារកន្លងទៅក្រុមReal Madridបានប្រកាសថាលោកគ្រូបង្វឹកវ័យ៥១ឆ្នាំ Julen Lopetegui នឹងដឹកនាំក្រុមយក្សរបស់អេស្ប៉ាញនេះរយៈពេល៣ឆ្នាំចាប់ផ្តើមពីការ ប្រកួតWorld Cupចប់ ។

តាមដឹងថា ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Luis Rubiales មិនសប្បាយចិត្ត បន្ទាប់ពីក្លឹប Real Madrid បញ្ជាក់ថា លោក Lopetegui គឺជាគ្រូបង្វឹកថ្មីរបស់ខ្លួន និងបញ្ជាក់ពីការចាកចេញរបស់លោក Lopetegui ។

លោក​ Rubiales បាននិយាយថា “យើងបង្ខំចិត្តបញ្ចប់កិច្ចព្រមព្រៀងរបស់យើងជាមួយលោក Julen Lopetegui ។ យើងត្រូវតែសម្រេចបណ្តេញគ្រូបង្វឹករូបនេះ ។ អ្វីដែលយើងសម្រេចបានមកដល់ទីនេះ គឺដោយសារការចូលរួមរបស់គាត់ ហើយយើងអរគុណគាត់និងជូនពរគាត់”។ លោកបន្តថា “ការយកឈ្នះគឺជារឿងសំខាន់។ មានគ្រូបង្វឹកល្អរឹតតែសំខាន់ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺធ្វើអ្វីមួយក្នុងផ្លូវត្រូវ”។

photo of Julen Lopetegui
Julen Lopetegui

ទាក់ទងនឹងបទពិសោធន៍ការងារកន្លងមកលោក Hierro ធ្លាប់ធ្វើជាជំនួយការអ្នកចាត់ការក្នុងក្លិប Real Madrid និងធ្លាប់ធ្វើជានាយកផ្នែកបាល់ទាត់នៅក្លិបអេស្ប៉ាញ Malaga។ លោក Lopetegui បានចុះកិច្ចសន្យាថ្មីដើម្បីដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញរហូតដល់ឆ្នាំ២០២០ កាលពីថ្ងៃទី២២ខែឧសភា ប៉ុន្តែក្លឹប Real Madrid បានសន្យាផ្តល់ឲ្យច្រើនជាងនេះ ដើម្បីជំនួសតំណែងគ្រូបង្វឹកបច្ចុប្បន្នលោក Zinedine Zidane .

គួរបញ្ជាក់ថា ក្រុមអេស្ប៉ាញដែលជាម្ចាស់ជើងឯក World Cup ឆ្នាំ២០០៨ និងយ៉ូរូឆ្នាំ២០១២ ស្ថិតនៅក្នុងពូលB ដែលមានក្រុមព័រទុយហ្គាល់, ម៉ារ៉ុក និងអ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះនៅក្នុងប្រទេសរុស្ស៊ី

ប្រភព៖ BBC