photo of Jurgen Klopp
លោក Jurgen Klopp ឈ្នះ​ពាន​គ្រូបង្វឹក​ល្អ​ប្រចាំឆ្នាំ​របស់ FIFA

គ្រូបង្គោលនៃក្លឹប Liverpool លោក Jurgen Klopp  ត្រូវបានបោះឆ្នោតជាប់ជាអ្នកចាត់ការល្អផ្តាច់ គេប្រចាំឆ្នាំ២០១៩ របស់ FIFA វ៉ាដាច់គូប្រជែងលោក Pep Guardiola នៃក្លឹប Manchester City និងក្លឹប Tottenham Hotspur លោក Maurizio Pochettino ដែលឡើងមកដល់ជុំផ្តាច់ព្រ័ត្រ ៣នាក់ចុងក្រោយ។

បុរសសញ្ជាតិអាល្លឺម៉ង់ខាងលើនេះបានជួយសម្រេចបំណងខ្លួន និងក្លឹបហង្សក្រហម Liverpool សម្រេចគោល ដៅតាមរយៈឈ្នះ ជើងឯក UEFA Champions League រដូវកាលឆ្នាំ២០១៨២០១៩ ក្រោយរង់ចាំអស់រយៈពេល ១៤ឆ្នាំ និងជាលើកទី ១ សម្រាប់លោកផងដែរ និងបានត្រឹមតែរងជើងឯកម្តងកាលដឹកនាំ Borussia Dortmund លេងចាញ់ក្លឹបអាល្លឺម៉ង់ដូច គ្នាកាលឆ្នាំ២០១១ កន្លងទៅ។

liverpool uefa champions league 2019
liverpool UEFA Champions League 2019

 

បន្ថែមលើនេះ Klopp ក៏បានដឹកនាំ Liverpool បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៅ Premier League រដូវកាល មុន ដោយមាន ៩៧ពិន្ទុឈរនៅចំណាត់ថ្នាក់លេខ៣ ច្រើនជាងគេក្នុងកំណត់ត្រាប្រកួតនៅលីគកំពូល អង់គ្លេសផងដែរ ក្នុងរជ្ជកាលដឹកបាន ៤ឆ្នាំនៅទឹកដី Anfield និងកំពុងធ្វើបានល្អផងដែរនៅដើមរដូវកាលនេះ តាមរយៈលេង ៦ប្រកួត មិនដែលចាញ់ និងស្មើឡើយ។

photo of Jurgen Klopp

Klopp ជាបេក្ខជនទី២ ក្នុងចំណោម ៣នាក់មកពីក្លឹបហង្សក្រហម Liverpool ដែលមានមកដល់ជុំផ្តាច់បោះឆ្នោត ផ្តាច់ ព្រ័ត្រ ដើម្បីប្រជែងយកពានឯកត្តជនប្រចាំឆ្នាំរបស់ FIFA ក្រៅពីកីឡាករចាំទី Alisson ឈ្នះពានអ្នកចាំទីល្អ និងខ្សែការ ពារ Virgil van Dijk បានត្រឹមលេខ២ ក្នុងនាមកីឡាករលេងល្អប្រចាំឆ្នាំ បន្ទាប់ពី Lionel Messi របស់ FC Barcelona៕