ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាចង់ទិញយកខ្សែប្រយុទ្ធ Leroy Sane ពីក្លិប Bayern Munich នៅរដូវក្ដៅនេះ។

Jurgen Klopp នឹង Leroy Sane
Jurgen Klopp នឹង Leroy Sane

Sane នៅសល់កុងត្រាស្នាក់នៅទឹកដី Allianz Arena ចំនួន៣ឆ្នាំ បន្ទាប់ពីផ្លាស់ពី Manchester City កាលឆ្នាំ២០២០។គេបានឈ្នះពាន៦ជាមួយ Bayern Munich ។

កាលពីរដូវកាលមុន Leroy Sane រកបាន១៤គ្រាប់និងបញ្ជូនបាល់បាន១៥គ្រាប់ ក្នុងការបង្ហាញខ្លួន៤៥ ប្រកួតប៉ុន្តែគេមិនមែនជាកីឡាករបានជាប់ជម្រើស១១នាក់ទៀងទាត់កក្នុងក្រុម។

សារព័ត៌មាន Nacional បានចុះផ្សាយថា លោក Jurgen Klopp ពិតជាចង់បានគេណាស់ដោយស្នើឲ្យ Liverpool ដាក់សំណើតថ្លៃយកគេឲ្យបានកាន់តែឆាប់កាន់តែល្អ៕