Liverpool នឹងត្រូវប្រកួតនូវពាក់កណ្តាលសប្តាហ៍នេះទល់នឹងក្រុមស្ករគ្រាប់ Everton បន្ទាប់ពីបានឡើងមកចំណាត់ថ្នាក់លេខ 2 ក្នុងតារាង Premier League ជាមួយនឹងការយកឈ្នះទៅលើក្រុម Southampton ក្នុងលិទ្ធផល 4 ទល់នឹង 0 ។

Jurgen Klopp
Jurgen Klopp

លទ្ធផលនេះគឺជាការឈ្នះលើកទីប្រាំបីនៃរដូវកាលនេះសម្រាប់ក្រុមរបស់លោក Jurgen Klopp ដែលបានរងបរាជ័យតែមួយដងគត់ក្នុងការប្រកួត 13 លើក ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះមិនទាន់បានរៀបចំទម្រង់បែបបទអ្វីទាំងអស់សម្រាប់ការប្រកួត Derby ​ខាងមុខនេះទេ ។

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool រូបនេះបានសារភាពថា៖ “ ភាពខ្លាំងនៃការប្រកួតរបស់ Everton មិនបង្កើតឱ្យមានបទពិសោធន៍រីករាយនោះទេ។ វាតែងតែជាការប្រកួតខុសគ្នាទាំងស្រុង ដូច្នេះហើយគាត់ពិតជាមិនចូលចិត្តភាពខ្លាំងនៃការប្រកួតនោះទេ វាច្រើនពេកសម្រាប់គាត់។ ពួកគេលេងបែបនោះ ក្រុមផ្សេងទៀតលេងបែបនោះ ប៉ុន្តែនៅក្នុងហ្គេមនោះ មនុស្សច្រើនតែដាក់ចូលទៅក្នុងហ្គេមនោះ ”៕