photo of Virgil van Dijk
Virgil van Dijk of Southampton

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានប្រាប់អ្នកគាំទ្ររបស់ក្លឹបថា ឱ្យភ្លេចតម្លៃរបស់ខ្សែការពារ Virgil van Dijk ចោលទៅ ។

កីឡាករ សញ្ចាតិជនជាតិហូឡង់រូបនេះ ត្រូវបានក្លឹប Liverpool ទិញកាលពីថ្ងៃពុធសប្តាហ៍មុនតម្លៃ 85 អឺរ៉ូ បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយនេះទទួលបានជោគជ័យនៅក្លឹប Southampton ដែលធ្វើឱ្យគាត់ជាខ្សែការពារថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។

លោក Klopp បាននិយាយថា ខ្ញុំដឹងថា គ្រប់គ្នានឹងភ្ញាក់ផ្អើលអំពីតម្លៃរបស់គាត់ ប៉ុន្តែសម្រាប់ខ្ញុំវិញ មិនចាប់អារម្មណ៍ទេ ។ ទីផ្សារជាអ្នកកំណត់តម្លៃ មិនមែនពួកយើងជាអ្នកកំណត់ទេ។ អ្នកគាំទ្រ Liverpool គួរតែបំភ្លេចវាចោលទៅ គុណភាពចិត្តគំនិត និងការលេងរបស់គាត់ល្អ នោះហើយជាមូលហេតុដែលយើងទិញគាត់ក្នុងតម្លៃថ្លៃ ។

ប្រភពពី៖ by433