​លោក Jurgen Klopp ​បាន​ចាត់​ទុក​ការ​យក​ឈ្នះ​លើ​ក្រុម​បិសាច​ក្រហម Manchester United ​ក្នុង​លទ្ធផល ៥ ទល់នឹង ០ ​នៅ​យប់មិញគឺ​ជា​លទ្ធផល​ល្អ​បំផុត​ហើយ​សម្រាប់​ក្រុម​របស់​លោក​ធ្វើ​បាន​។

Jurgen Klopp
Jurgen Klopp

​Liverpool ​បាន​រៀប​ចំ​ក្រុម​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Man Utd ​ដោយ​រក​បាន​ ៤​ គ្រាប់​នៅ​តង់​ទី ​១  និង​ដើម​តង់​ទី​ ២ ពួកគេ​បន្ថែម​តែ ​១​ គ្រាប់​ទៀត​ដើម្បី​ឈ្នះក្នុងលិទ្ធផល ៥ ទល់នឹង ០។ ​

បើ​ទោះ​ជា​ក្រុម​បិសាច​នៅ​សល់​គ្នា​ត្រឹម​១០​នាក់ក្នុង​តង់​ទី​ ២ ​ក៏​ក្រុមហង្សក្រហម Liverpool ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​បន្ថែម​ទៀត​ដែរ ពោល​គឺ​រក្សា​សំណាញ់​ទី​កុំ​ឱ្យ​តែ​មាន​របូត​គ្រាប់​បាល់​វិញ​ប៉ុណ្ណោះ។

​ជាមួយ​ការ​ប្រកួត​នេះ​ដែរ ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម​ហង្ស​ក្រហម​បាន​និយាយ​ថា​លទ្ធផល​ក្នុង​ការ​ប្រកួត បាន​បង្ហាញ​ថា Liverpool ​គ្មាន​មេត្ដា​ទៅ​ហើយ​ដែល​រក​បាន​ដល់​ទៅ ​៥ ​គ្រាប់ ហើយ​លោក​ក៏​មិន​បាន​រំពឹងទុកបែប​នេះ​ដែរ។ ​បន្ទាប់​មាន​គ្រាប់​បាល់​ទី​ ៤​ និង​ទី ​៥ ​មក​លោក​បាន​ប្រាប់​ទៅ​កីឡាករ​ឱ្យ​គ្រប់​គ្រង​ការ​ប្រកួត​នេះ ​ព្រោះ Game Over ​សម្រាប់ក្រុម Man Utd ​ទៅ​ហើយ។ ​លោក ​ចង់​ឱ្យ​ក្រុម​ព្យាយាម​បញ្ចប់​ការ​ប្រកួត ​ដោយ​មិន​មាន​បញ្ហា​របួស​ទេ ​ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​មាន​កីឡាករ​របួស​ដដែល៕