photo of Jurgen Klopp
អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp

លោក Jurgen Klopp អ្នកចាត់ការនៅក្លឹបក្លឹបហង្សក្រហម​ Liverpool​ មានការខកចិត្តចំពោះការសំរេចផ្ដល់បាល់ប៉េណាល់ទីទៅឱ្យក្រុម Napoli ដែលជួយពួកគេទទួលបានជ័យជំនះ ២-០ នៅក្នុងការប្រកួតបើកឆាក Champions League។

photo of  Jose Callejon
ខ្សែប្រយុទ្ធ Jose Callejon របស់​ Napoli

ខ្សែប្រយុទ្ធ Jose Callejon របស់ក្រុមម្ចាស់ផ្ទះ បានដួលនៅក្នុងតំបន់គ្រោះថ្នាក់ ក្រោយមានការប៉ះទង្គិចបន្ដិចបន្ដួចពីខ្សែការពារ Andy Robertson ហើយបាល់ប៉េណាល់ទីត្រូវបានផ្ដល់ឱ្យ បន្ទាប់ពីពិនិត្យវីដេអូជំនួយអាជ្ញាកណ្ដាល(VAR)។ Dries Mertens ស៊ុតបាល់១១ម៉ែត្របានសំរេច មុនពេលដែល Fernando Llorente រកបានគ្រាប់ទី២ មុនការប្រកួតបញ្ចប់។

ក្រោយចប់ការប្រកួតលោក Klopp បាននិយាយថា៖ “សំរាប់ខ្ញុំ វាច្បាស់ និង ប្រាកដណាស់ មិនមានប៉េណាល់ទីទេ ព្រោះ Callejon បានលោតមុនពេលមានការប៉ះទង្គិច។ ប៉ុន្ដែយើងមិនអាចផ្លាស់ប្ដូរវាបានទេ ដូច្នេះយើងត្រូវរិះគន់ខ្លួនឯងវិញ។ យើងធ្វើបានល្អ នៅក្នុងការប្រកួតប៉ុន្ដែយើងបញ្ចប់ទីមិនបានល្អ។

“នៅក្នុងតង់ទី២ ការប្រកួតបានពុះកញ្ជ្រោល ហើយយើងបានធ្វើឱ្យរបូតបាល់ប៉េណាល់ទី។ ជាការពិត វាមិនអាចជួយបាននោះទេ ហើយខ្ញុំបានឃើញនឹងភ្នែក ខ្ញុំមិនគិតថាវាគួរតែជាបាល់ប៉េណាល់ទីនោះទេ។”