jose-callejon
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Verratti ត្រូវបានចោរប្លន់ ខណៈពេលស្នាក់លំហែកាយនៅផ្ទះ Ronaldo ប្រេស៊ីល
ខ្សែបម្រើ Marco Verratti ត្រូវបានចោរប្លន់គ្រឿងអលង្ការ និងលុយ ខណៈពេលស្នាក់លំហែកាយនៅផ្ទះរបស់ Ronaldo Nazario (Ronaldo ប្រេស៊ីល) អតីតខ្សែប្រយុទ្ធដ៏ល្បីឈ្មោះរបស់ប្រេស៊ីល និងបច្ចុប្បន្នជាប្រធានក្លឹប Real Valladolid ដែលស្ថិតនៅឯកោះ Ibiza ប្រទេសអេស្ប៉ាញនៅកាលថ្ងៃច័ន្ទ ម្សិលមិញនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Marca នៅក្នុងថ្ងៃនេះ។ នៅខណៈពេលនេះខាងប៉ូលិសតំបន់ខាងលើកំពុងធ្វើស៊ើបអង្កេត ក្រោយទទួលពាក្យបណ្ដឹងកាលពីម្សិលមិញ។ បើតាមប្រភពខាងលើ ក្រុមចោរបានចូលប្លន់ផ្ទះខាងលើ នៅពេលដែលមិនមែនមាននរណាម្នាក់នៅក្នុងផ្ទះ ហើយគេក៏បានរកអង្កេតឃើញផងក្រុមមិនបានបន្សល់ស្លាកស្នាមដូចជាកម្ទេចទ្វារនានាដើម្បីទម្លុះចូលទៅកាន់ផ្ទះខាងលើដែរ។ ទ្រព្យសម្បត្តិដូចជាគ្រឿងអលង្ការ និងសាច់លុយសុទ្ធដែល Verratti បានបាត់បង់ក្នុងហេតុការណ៍ខាងលើនេះ មិនដឹងច្បាស់ថាបាត់ប៉ុន្មានឲ្យពិតប្រាកដឡើយដោយទិន្នន័យប៉ាន់ស្មានគិតជាទឹកប្រាក់គឺប្រមាណ ៣.២លានដុល្លារអាមេរិកឯណោះ។ គួរបញ្ជាក់ផងដែរនៅពេលនេះ Verratti កំពុងសម្រាកលំហែកាយដើម្បីត្រៀមត្រលប់ទៅហ្វឹកហាត់ត្រៀមរដូវកាលថ្មីនៅខែក្រោយ។ កីឡាករនេះក៏បានសម្រាកម្ដងទៀតផងដែរនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ខាងមុខ ដោយតែក្រុមអ៊ីតាលី មិនបានទៅលេង World Cup 2022 នៅប្រទេសកាតាឡើយ៕
28 Jun 2022
Football News
Koeman រិះគន់ទម្រង់លេងរបស់ Barcaថា ចាស់កំរិល
លោក Ronald Koeman អតីតគ្រូបង្គោលក្លឹប Barcelona បានធ្វើការរិះគន់អតីតក្លឹបដែលលោកធ្លាប់ដឹកនាំទៅកាន់ Esport3 ថា ទម្រង់លេងរបស់ក្លឹបហ្នឹងគឺចាស់កំរិល។ លោក Koeman បាននិយាយថា៖” ប្រសិនបើជាយើងលេងប្រើខ្សែការពារកណ្ដាល ៣នាក់ និងខ្សែការពារ ៥នាក់ យើងមិនអាចនិយាយទម្រង់លេងហ្នឹងថាជា ទម្រង់លេងបែបការពារនោះទេ។ ប្រើទម្រង់លេងបែបហ្នឹងអស់រយៈពេល ៣-៤ខែ យើងឃើញថាយើងលេងបានល្អណាស់នៅក្នុងការប្រកួតប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឧទាហរណ៍ច្បាស់តែម្ដងគឺនៅពេលប្រកួតផ្ដាច់ព្រ័ត្រជាមួយនឹង Athletic “។ លោកបានបន្តថា៖” Barca កំពុងរស់នៅអតីតចាស់កំរិល ប្រើតែទម្រង់ ៤-៣-៣ និង Tiki-Taka ។ ទម្រង់បាល់ទាត់គឺបានប្រែប្រួលផ្លាស់ប្ដូររហូតមក។ ឥឡូវនេះវាប្រែប្រួលខ្លាំង ទាមទារឲ្យប្រើតិកនិកលឿនជាងមុន ឲ្យកីឡាករប្រើកម្លាំងជាងមុន។ យើងមិនរស់នៅប្រើតែទម្រង់ចាស់កំរិលហ្នឹងបានទេ “។ កាលពីរដូវកាលឆ្នាំ២០២១/២២ Barca បានជួបលេខ២ ក្នុងតារាងប្រកួត La Liga ដោយមាន៧៣ពិន្ទុ ខណៈ Real Madrid ជាអ្នកឈ្នះពាន មាន៨៦ពិន្ទុ៕
28 Jun 2022
Football News
West Ham ទិញបាន Areola ពី PSG ជាផ្លូវការ និងត្រៀមចរចាយក Lingard ម្នាក់ទៀត
ក្លឹប West Ham បានចុះកុងត្រាផ្ទេរយកអ្នកចាំទី Alphonse Areola ពីក្លឹប Paris St-Germain ជាផ្លូវការ ខណៈពួកគេកំពុងដាក់សំណើត្រៀមយក Jesse Lingard ម្នាក់ទៀត។ Areola វ័យ២៩ឆ្នាំបានចុះកុងត្រារយៈពេល៥ឆ្នាំ បន្ទាប់ពីចំណាយពេលមួយរដូវកាលខ្ចីជើងរួមរស់ជាមួយ West Ham កាលពីរដូវកាលមុន។ គេគឺជាកីឡាករទី២ដែល West Ham នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែការពារសញ្ជាតិម៉ារ៉ុក Nayef Aguerd ពីក្លឹប Rennes។ ក្រុមរហស្សនាមញញួរធំដែលបានទិញ Aguerd ក្នុងតម្លៃខ្លួន៣០លានផោន មិនបានបង្ហាញពីតម្លៃផ្ទេររបស់ Areola ឡើយ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍របស់ប្រភពផ្សេងៗគឺរង្វង់១០,៥លានផោន។រដូវកាលមុន Areola សញ្ជាតិបារាំងបានបង្ហាញខ្លួនឲ្យ West Ham ១៨ប្រកួតនៅ៤កម្មវិធីផ្សេងគ្នាមានដូចជា Premier League, Europa League, FA Cup និង League Cup។ ងាកទៅមើលខ្សែបម្រើប្រយុទ្ធ Lingard នឹងក្លាយជាកីឡាករទំនេរនៅថ្ងៃទី ១ ខែ
28 Jun 2022
Football News
Fernandinho ត្រលប់ទៅក្លឹបដើមវិញ ក្រោយចាកចេញពី Man City
អតីតប្រធានក្រុមរបស់ Manchester City កីឡាករ Fernandinho បានត្រលប់ទៅចូលរួមជាមួយក្លឹបនៅប្រេស៊ីល Athletico Paranaense ដែលជាក្លឹបគេចាប់ផ្ដើមអាជីពដំបូង។ កីឡាករវ័យ៣៧ឆ្នាំសញ្ជាតិប្រេស៊ីលបាននិយាយថា គេទទួលបានសំណើពីក្លឹបជាច្រើន ប៉ុន្តែសុខចិត្តបំពេញបំណងខ្លួនឯងដើម្បីពាក់អាវរបស់ Athletico ម្ដងទៀត។ Fernandinho បានចាកចេញពី City កាលពីបញ្ចប់រដូវកាល២០២១-២២ បន្ទាប់ពីចំណាយពេល៩ឆ្នាំជាមួយក្លឹប។ កីឡាករដែលធ្លាប់ឈ្នះពាន Premier League ៥សម័យត្រលប់ទៅចូលរួមជាមួយ Athletico ១៧ឆ្នាំបន្ទាប់ពីចាកចេញពីក្លឹបទៅលេងនៅ Shakhtar Donetsk។ Athletico បច្ចុប្បន្នកំពុងស្ថិតក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការរបស់ Chelsea លោក Felipe Scolari៕
28 Jun 2022
Football News
Henderson នឹងផ្លាស់ពី Man Utd ទៅ Nottingham Forest ក្នុងលក្ខខ័ណ្ឌខ្ចីជើង
អ្នកចាំទី Dean Henderson នឹងចាកចេញពីក្លឹប Manchester United ទៅកាន់ក្លឹប Nottingham Forest ក្នុងលក្ខខ័ណ្ឌខ្ចីជើង សម្រាប់រដូវកាលឆ្នាំ២០២២/២៣ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports ។ នៅក្នុងខណៈពេលនេះ ក្លឹប Nottingham Forest និង Man Utd គឺព្រមព្រៀងគ្នាហើយដោយកីឡាករនេះនឹងផ្លាស់ក្នុងលេងក្នុងលក្ខខ័ណ្ឌខ្ចីជើង ដោយមិនមានលក្ខខ័ណ្ឌតម្រូវឲ្យទិញយកនោះទេ។ ការចុះកុងត្រាខាងលើនេះនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។ សូមរំលឹកផងដែរថា Nottingham Forest ជាក្លឹបដែលទើបតែឡើងពី Championship មកកាន់ Premier League វិញនៅក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ៕
27 Jun 2022
Football News
ទីបំផុត Arsenal យកបាន Gabriel Jesus ពី Man City ហើយ
Arsenal ត្រូវបានរាយការណ៍ថាបានបញ្ចប់ការចុះកុងត្រាផ្ទេរយក Gabriel Jesus ហើយ បន្ទាប់ពីបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធរបស់ Manchester City ខាងលើ។ ក្លឹបកាំភ្លើងធំបានយល់ព្រមលើតម្លៃខ្លួនផ្ទេរ៤៥លានផោនជាមួយ City ហើយកិច្ចព្រមព្រៀងពេលនេះសម្រេចបាន១០០%ហើយ។ Jesus ដែលធ្លាប់ធ្វើការជាមួយ Mikel Arteta ពេលដែលលោកជាជំនួយការនៅ City នឹងចុះកុងត្រារយៈពេល៤ឆ្នាំជាមួយ Arsenal។ កិច្ចព្រមព្រៀងនេះនឹងបញ្ចប់ការស្វែងរកខ្សែប្រយុទ្ធសម្រាប់ Arsenal បន្ទាប់ពីការចាកចេញរបស់ Alexandre Lacazette ដែលទៅចូលរួមជាមួយ Lyon។ Arsenal សម្រេចចិត្តមិនទិញខ្សែប្រយុទ្ធកាលពីទីផ្សារដោះដូរកីឡាករខែមករា ត្បិត Pierre-Emerick Aubameyang ទៅចូលរួមជាមួយ Barcelona។ ការលក់ Jesus នៅពេលនេះ ស្របពេលដែល Man City ទើបតែយល់លើកិច្ចព្រមព្រៀងជាមួយខ្សែបម្រើរបស់ Leeds United កីឡាករ Kalvin Phillips ក្នុងតម្លៃខ្លួន៤២លានផោន។ ក្រុមលោក Pep Guardiola បានផ្ទេរយក Erling Haaland ពី Dortmund
27 Jun 2022