លោក Jurgen Klopp ​បាន​សម្រេច​ចិត្ត​បន្ដ​កុងត្រា​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ​៤​ឆ្នាំ​កន្លះ​ទៀត ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​នេះ​បាន​ល្អ​កាល​ពី​រដូវ​កាល​មុន​និង​រដូវ​កាល​នេះ​។

photo of Jurgen Klopp
លោក Jurgen Klopp

ដោយសារ​តែ​ជម្រើស​ជាតិ​អាល្លឺម៉ង់​បង្ហើប​ពី​គម្រោង​ចង់​បាន​លោក Klopp ​ទៅ​ដឹក​នាំ ​ក្រុម Liverpool ​បាន​ចាត់​វិធានការ​មុន​តែ​ម្ដង ​ដោយ​បន្ដ​កុងត្រា​ដល់​រូប​លោក​ថែម​៤​ឆ្នាំ​កន្លះ​ទៀត។ ​កុងត្រា​ថ្មី​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ​លោក Klopp ​ត្រូវ​ដឹក​នាំ​ក្រុម Liverpool ​រហូត​ដល់​៩​ឆ្នាំ​ហើយ ប្រសិន​បើ​មិន​មាន​អ្វី​ប្រែប្រួល​លើ​កុងត្រា​ទេ​នោះ។ លោក​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​យូរ​ជាង​គេ​របស់​ក្រុម​ហង្ស​ក្រហម​ផង​ដែរ ​បន្ទាប់​ពី​លោក Bob Paisley ​ដែល​ធ្លាប់​ដឹក​នាំ​ក្រុម​ពី​ឆ្នាំ​១៩៧៤​ដល់​១៩៨៣។

កំណត់ត្រា​របស់​លោក Klopp ​ក្នុង​ការ​ដឹក​នាំ​ក្រុម Liverpool ​កន្លង​មក គឺ​បាន​២៣៤​ប្រកយត ​ឈ្នះ​១៤១​ប្រកួត ​ចាញ់​៣៩​ប្រកួត​និង​ស្មើ​៥៤​ប្រកួត។ ​ក្រុម​រក​គ្រាប់​បាល់​បាន​៥១៣​គ្រាប់ ​និង​របូត​២៥៧​គ្រាប់៕