លោក Kevin Campbell ឲ្យ Liverpool លក់ខ្សែការពារ Joe Gomez ចេញពីក្លិប ជាបន្ទាន់។

Kevin Campbell នឹង Joe Gomez
Kevin Campbell នឹង Joe Gomez

ជាការពិតណាស់ Gomez នៅសល់កុងត្រាជាមួយ Liverpool រហូតដល់២ឆ្នាំទៀតឯណោះ ក៏ប៉ុន្តែដោយសារ Matip និង Konate បង្ហាញទម្រង់លេងបានល្អជាង ទើបធ្វើឲ្យ Gomez មិនមែនជាជម្រើសចម្បង របស់ Liverpool តទៅទៀត។ Gomez បង្ហាញខ្លួនបានតែ ២១ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ ក៏ព្រោះតែ តួនាទីរបស់គេ ត្រូវមិត្តរួមក្រុមដទៃទៀត ដែលមានទម្រង់លេងល្អជាង រ៉ាប់រង ជំនួសអស់។

លោក Campbell បាននិយាយថា៖ “ខ្ញុំគិតថា គេគួរតែ ដើរចេញ ពេលមានសំណើណាសមស្រប ចូលមក។ បញ្ហាដែលគេគួរចាកចេញនោះ ព្រោះតែ គេលេងបាល់មិនបានគ្រប់គ្រាន់។ប្រសិនបើគេនៅតែជាជម្រើសដំបូងរបស់ក្រុម​ ខ្ញុំមិនថាទេ តែនេះ គេដូចជា ជម្រើសទីបួន សម្រាប់ក្រុមហើយ គេគួរតែចាកចេញល្អជាង”៕