អ្នកចាត់ការ Jurgen Klopp របស់ក្រុម Liverpool បានបង្ហើបឲ្យដឹងថា លោកចង់ឲ្យ Steven Gerrard ដឹកនាំក្រុមហង្សក្រហមជាបន្ត នៅពេលដែលលោកចាកចេញពីក្លឹបនេះ នៅថ្ងៃណាមួយ។

photo of steven gerrard
steven gerrard and jurgen klopp

Klopp បានប្រាប់ដល់ Daily Star ថា៖ “ប្រហែលជា Kenny Dalglish អាចជាជម្រើសដំបូង ក្នុងការជំនួសខ្ញុំ ប៉ុន្តែពួកគេប្រហែលជានាំយក Gerrard មកដឹកនាំបន្ត។ បើអ្នកសួរខ្ញុំថា តើនរណាគួរដើរបន្តបន្ទាប់ពីខ្ញុំ? ខ្ញុំគិតថា ប្រាកដជា Gerrard “។

Gerrard វីរបុរសក្លឹប Liverpool បច្ចុប្បន្នកំពុងដឹកនាំក្រុម FC Rangers រដូវកាលទី២ហើយ៕