អ្នកចាត់ការក្រុម Ajax លោក Erik ten Hag អាចបន្តអាជីពរបស់គាត់នៅអេស្ប៉ាញជាមួយក្រុមអ្នកមានបុណ្យ Barcelona ។

Erik ten Hag
Erik ten Hag

យោងតាមសារព័ត៌មាន Marca ប្រធានក្លឹប Barcelona លោក Joan Laporta ចង់សហការជាមួយគ្រូបង្វឹកវ័យ ៥១ ឆ្នាំរូបនេះ។

អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់ Ronald Koeman ជាមួយ Xavi Hernandez, Roberto Martinez និង Thierry Henry ក្នុងចំណោមពួកគេ។

នៅពេលសួរថាតើវាអាចទៅរួចទេសម្រាប់លោក Ten Hag ដើម្បីកាន់ដំណែងអ្នកចាត់ការទូទៅក្រុម Barça នៅថ្ងៃខាងមុខ ។ លោក Erik ten Hag បានឆ្លើយថា“ គាត់កំពុងរវល់ជាមួយក្រុម Ajax” ។

បច្ចប្បន្នក្រុមរបស់លោក Koeman ស្ថិតនៅលេខរាងទី ៩ នៅក្នុងតារាង La Liga ដែលមានត្រឹមតែ ១២ ពិន្ទុប៉ុណ្ណោះបន្ទាប់ពីការប្រកួត ៧ លើក៕