photo of Leonardo
លោក Leonardo ក្លាយជាគ្រូបង្វឹកក្លិបភ្នំពេញក្រោន ត្រៀមរដូវកាលថ្មី

លោក Leonardo បានត្រឡប់មកកម្ពុជាជាថ្មី ដោយចូលរួមជាមួយក្លិបភ្នំពេញក្រោន សម្រាប់រៀបចំត្រៀមការប្រកួតលីគ និងខាប់ ឆ្នាំ២០១៩ខាងមុខ។

គ្រូសញ្ជាតិប្រេស៊ីលរូបនេះ មានបទពិសោធន៍ច្រើននៅកម្ពុជា ពិសេសអំឡុងពេលដឹកនាំក្រុមជម្រើសជាតិ ពីខែមីនា ដល់ខែតុលាឆ្នាំ២០១៨។ កាលណោះដោយសារលទ្ធផលមិនសូវល្អ ទើប FFC សម្រេចចិត្តចែកផ្លូវ ហើយលោកបានបន្តទៅចូលរួមជាមួយក្លិបនៅប្រទេសកំណើតបានពាក់កណ្តាលរដូវកាល។

នេះជាផ្នែកមួយនៃការរៀបចំរបស់ ភ្នំពេញក្រោន បន្ទាប់ពីខកខានលើកពានលីគកំពូលកម្ពុជា នៅ២រដូវកាលចុងក្រោយ ខណៈដែលកីឡាករសំខាន់ៗមួយចំនួនបានចាកចេញ។

photo of Leonardo
Leonardo