photo of Keisuke Honda
Keisuke Honda ក្លាយជាគ្រូបង្គោលថ្មីនៃក្រុមជម្រើសជាតិកម្ពុជា

អតីត​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក Leonardo Vitorino នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា នេះ​បាន​សរសើរ​នៅលើ​ទំព័រ​ផ្លូវការ​របស់លោក ដោយបាន​ជូនពរ​ចំពោះ​លោក Keisuke Honda ដែល​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ កាលពី​ថ្ងៃអាទិត្យ កន្លងទៅ​។​

​លោក Leonardo Vitorino បាន​សរសេរ​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​ជូនពរ​ឲ្យ​គ្រូបង្វឹក​ថ្មី Keisuke Honda ទទួលបាន​ជោគជ័យ​ក្នុងការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​»​។​

​សូមជម្រាបថា លោក Leonardo Vitorino បាន​ចែកផ្លូវ​ពី​ក្រុម​ជម្រើសជាតិ​កាលពី​ខែតុលា ឆ្នាំ​២០១៧ បន្ទាប់ពី​លោក​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កាលពី​ខែមីនា ឆ្នាំ​២០១៧៕