លោក Leonardo បញ្ចប់មន្ទិលសង្ស័យអំពីការវិលត្រលប់មកដឹកនាំនៅកម្ពុជាវិញ

កាលពីយប់ថ្ងៃទី១៦ ខែឧសភានេះ លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ចប់ពាក្យចចាមអារាមដោយបានបង្ហោះសារមួយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា លោកមិនទាន់ត្រឡប់មកដឹកនាំក្រុមណាមួយ នៅប្រទេសកម្ពុជាវិញនោះទេ។
ក្នុងសារនោះលោកបានបញ្ជាក់ថា ” ខ្ញុំសូមអរគុណដល់ប្រជាជនកម្
ដឹងពីខ្ញុំផ្ទាល់ឬប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការពីក្លឹ
គ្រូបង្វឹកសញ្ជាតិប្រេស៊ីលបានពន្យល់ថា បច្ចុប្បន្នលោកកំពុងធ្វើការនៅក្លឹប Ceara នៅប្រទេសប្រេស៊ីល ដោយជាប់កិច្ចសន្យា ហើយលោកមិនអាចត្រឡប់មកវិញភ្លាមៗបានទេ។ ដូច្នេះ លោកមិនអាចទទួលយកការអញ្ជើញពីក្លឹបណាមួយនៅកម្ពុជាបានទេ។ ក៏ប៉ុន្តែ លោក Leo បញ្ជាក់ថា លោកនឹងត្រឡប់មកកម្ពុជាវិញនៅពេលណាមួយជាក់ជាពុំខាន។
លោកបន្ថែមថា ថ្មីៗនេះ ក៏មានក្លឹបចំនួនពីរ ដែលមិនត្រូវបានបញ្ចេញឈ្មោះ មកពីប្រទេសម៉ាឡេស៊ី និងថៃ ក៏បានទាក់ទងទៅកាន់លោក ឲ្យទៅដឹកនាំផងដែរ៕
ខ្ញុំសូមអរគុណដល់ប្រជាជនកម្ពុជាទាំងអស់ដែលស្រឡាញ់ខ្ញុំប៉ុន្តែឥលូវខ្ញុំធ្វើការនៅក្លឹបកីឡាCearáដែលជាក្លឹបធំបំផុតមួយនៅក្នុងប្…
Posted by LEONARDO VITORINO on Wednesday, 16 May 2018