លោក Louis Saha បានលើកសរសើរអំពីកីឡាករ Paul Pogba
លោក Louis Saha វីរៈបុរសរបស់ក្រុម Manchester United បានលើកឡើងថា Paul Pogba ដ្បិតអត់សូវពូកែដេញបាល់ដូចមិត្តរួមសញ្ជាតិ N’Golo Kante ប៉ុន្តែនៅលើទីលានគេធ្វើការអត់ចេះខ្ជិលទេ ហើយតែងតែជាកីឡាករម្នាក់ដែលមានការប្តេជ្ញាចិត្តខ្ពស់។

គួរបញ្ជាក់ថា Pogba បានផ្ទេរចេញពីក្រុម Juventus មកចូលរួមជាមួយ Man UTD កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃ ១០៥ លានអឺរ៉ូ ឬប្រមាណជា (១១៨ លានដុល្លារអាមេរិក) ខណៈកុងត្រារបស់គាត់គឺនៅសល់ជាមួយក្រុមបិសាចក្រហមត្រឹមតែ ១ រដូវកាលទៀតប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះឮថាគេហាក់ចង់ចាកចេញ ដោយមិនចង់បន្តកុងត្រាថ្មីទេ។
លោក Saha បានលើកឡើងពី Pogba យ៉ាងដូច្នេះថា៖ “Paul Pogba គេមិនសូវស្គាល់គាត់ច្បាស់ទេ ហើយគាត់ក៏មិនសូវចេះដេញបាល់ដូច N’Golo Kante ដែរ។ នោះមិនមែនជាគុណភាពរបស់គាត់ឡើយ គុណភាពរបស់គាត់គឺនៅកន្លែងផ្សេង។ នៅពេលដែលគាត់មានវត្តមាននៅលើទីលាន គាត់មិនដែលលាក់សមត្ថភាពទេ គាត់តែងតែធ្វើការច្រើន និង ប្តេជ្ញាខ្ពស់” ៕