លោក Luis Enrique តែងតាំងជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិ អេស្ប៉ាញ
បន្ទាប់ពីជម្រើសជាតិរបស់ខ្លួនធ្លាក់ពីព្រឹត្តិការណ៍ World Cup 2018 ក្រោមថ្វីជើងម្ចាស់ផ្ទះរុស្សុីនៅវគ្គ 16ក្រុម នឹងគ្រូបង្វឹកបណ្ដោះសន្ន លោក Fernando Hierro ចុះចេញពីដំណែង ឥឡូវនេះសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអេស្ប៉ាញបានប្រកាសថាពួកគេជ្រើសរើសអតីតគ្រូបង្វឹកក្រុម FC Barcelona លោក Luis Enrique ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។

ក្នុងអំឡុងពេលដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona ឆ្នាំ 2014 ដល់ 2017 លោកបានឈ្នះពានរង្វាន់ប្រាំបួនជាមួយក្លឹបយក្សកាតាឡានមួយនេះ មាន លីគកំពូលអេស្ប៉ាញចំនួន 2លើក Copa Del Rey 3លើក Champions League 1លើក Spanish Super Cup 1ដង UEFA Super Cup 1ដង និង FIFA Club World Cup 1ដង ផងដែរ។
លោកបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំ ជាមួយជម្រើសជាតិ អេស្ប៉ាញ នេះក៏ជាតំណែងទីមួយហើយ របស់លោក Enrique គិតតាំងពីឆ្នាំ2017 ក្រោយលោកបានចាកចេញពីតួនាទីអ្នកចាត់ការក្លឹប Barcelona មក៕
ប្រភពពី៖ soccerladuma