photo of Luis Fernando Andrade
លោក Luis Fernando Andrade Vasconcellos Vitorino Da Silva

បើយោងតាមការប្រកាសនៅលើទំព័រផ្លូវការរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជាក់ថា ក្លិបបានធ្វើការប្រកាសតែងតាំង លោក Luis Fernando Andrade Vasconcellos Vitorino Da Silva  ដែលមានសញ្ជាតិប្រេស៊ីល និងធ្លាប់ជាអតីតគ្រូបង្វឹកអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាកាលពីឆ្នាំ២០១៧ កន្លងទៅ អោយក្លាយជាគ្រូបង្វឹកអ្នកចាំទីរបស់ក្រុមថ្នាលយុវជននៅភ្នំពេញក្រោន។

លោក Luis Fernando Vitorino អាយុ​៤០​ឆ្នាំ រូបនេះ​មានប្រវតិ្តជាអតីតគ្រូបង្វឹក​អ្នកចាំទីក្រុមជម្រើសជាតិ​កម្ពុជា​កាលពី​ឆ្នាំ២០១៧​កន្លងទៅ ហើយជា ជា​ប្អូនបង្កើត​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino ដែល​ចូលរួម​ដឹកនាំ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កាលពី​ឆ្នាំ​២០១៧  ហើយលោកក៏​ធ្លាប់​បំពេញការងារ​នៅក្លឹបបាល់ទាត់ Lanexang United របស់​ឡាវពីឆ្នាំ២០១៦ – ២០១៧ ខណៈ​ដែលក្លឹបនេះ​បាន​គ្រងតំណែងជាជើងឯក​លីគ​កំពូលឡាវ​កាលពី​ឆ្នាំ២០១៦ផងដែរ។ ក្រៅ​ពីនេះលោក​ក៏ធ្លាប់បំពេញការងារនៅ​តាមបណ្តាក្លឹបមួយចំនួនទៀតនៅ​ក្នុង​ប្រទេសប្រស៊ីល​ដូចជា Bonsucesso FC (ឆ្នាំ២០១៦), ក្លឹប Bangu AC (ពីឆ្នាំ២០១៤- ២០១៥) និងក្លឹប Goytacaz FC (ឆ្នាំ២០១៣) ជាដើម ។