លោក Luis Garcia សរសើរកីឡាករ Harvey Elliot របស់ Liverpool ថា លេងបាល់ដូច Xavi និង Iniesta ។

Harvey Elliot
Harvey Elliot

ជាការពិតណាស់ ខ្សែបម្រើខាងលើ បានផ្លាស់ពីក្លិប Fulham មក Liverpool តាំងពីឆ្នាំ ២០១៩​ មកម្ល៉េះ ដោយពេលនោះ គេក្លាយជាកីឡាករវ័យក្មេងបំផុត ដែលផ្លាស់មកលេងនៅលីគ PL ក្នុងវ័យ ១៦ឆ្នាំ។

លោក​ Garcia បាននិយាយថា៖ “យើងធ្លាប់តែឃើញ Xavi និង Iniesta លេងកាលពីជំនាន់ពួកយើង ក៏ប៉ុន្តែមិនដឹងថា សព្វថ្ងៃនេះ នៅសល់ប្រភេទកីឡាករ បែបនេះទៀត ឬអត់ទេ។ យ៉ាងណាមិញ ខ្ញុំចាប់អារម្មណ៍កីឡាករម្នាក់ ដែលធ្វើឲ្យខ្ញុំ​ នឹកដល់ពួកគេ​ នោះគឺ Elliot។ ចលនាខ្លួនប្រាណគេនៅលើទីលាន ការគ្រប់គ្រងស្ថានការរបស់គេនៅលើទីលាន និង ការគ្រប់គ្រងបាល់ មើលទៅដូចគេ កំពុងលេងទម្រង់របស់ Barca អ៊ីចឹង”៕