អតីត​គ្រូបង្វឹក​ក្រុម Manchester City, Inter និង Zenit លោក Roberto Mancini ត្រូវបាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​បានសម្រេច​តែងតាំង​ធ្វើជា​គ្រូបង្វឹក​ជម្រើសជាតិ​អ៊ីតាលី​ជា​ផ្លូវការ​ហើយ​កាលពី​ម្សិលមិញ​នេះ​។​

photo of Roberto Mancini
លោក Roberto Mancini ចុះហត្ថលេខា​ធ្វើជា​គ្រូ​បង្វឹក​ថ្មី​របស់​ជម្រើស​ជាតិ​អ៊ីតាលី

កាលពីប៉ុន្មានថ្ងៃមុន Mancini ​ទើប​តែ​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្លឹប Zenit ​ប៉ុណ្ណោះ ​ហើយ​ស្រាប់​តែ​អ៊ីតាលី​បាន​ប្រកាសកាលពី​ម្សិលមិញ​​ថា ​គ្រូ​បង្វឹក​រូប​នេះ​នឹង​ចូល​ខ្លួន​មក​ដឹក​នាំ​តែ​ម្ដង។ បុរស​វ័យ​ 53​ឆ្នាំ​រូប​នេះ ​នឹង​ត្រូវ​ជួសជុល​ជម្រើស​ជាតិ​អ៊ីតាលី​ឡើង​វិញ ​ក្រោយ​ពី​ក្រុម​ខ្លាំង​មួយ​នេះ​របូត​កៅអី​លេង​នៅ World Cup ​នា​ឆ្នាំ​នេះ។ លោក​នឹង​កោះ​ហៅ​កីឡាករ​ជម្រើស​ជាតិ ​ដើម្បី​ប្រមូល​ផ្ដុំ​នា​ពេល​ខាង​មុខ ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ ​ជាមួយ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត ​និង​ស្វីស ​នា​ចុង​ខែ​នេះ។

សូមរំឭកថា លោក Mancini បានដឹកនាំ Manchester City គ្រងជើងឯកលីគកំពូលអង់គ្លេសជាលើកដំបូងក្នុងរយៈពេល44ឆ្នាំ កាលពីឆ្នាំ2012។ លោកមានបទពិសោធបង្វឹកក្លិឹបជាច្រើនដូចជា Fiorentina, Lazio, Inter Milan, Man City, Galatasaray និង Zenit ៕

ប្រភពពី៖ BBC