លោក Roberto Mancini បានព្រមានទៅកាន់កូនក្រុមនៅក្នុងជម្រើសជាតិ អ៊ីតាលី ឱ្យប្រយ័ត្នជាមួយជើងក្រឡុក Raheem Sterling ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម អង់គ្លេស នៃព្រឹត្តិការណ៍ European Championship ២០២០ នៅថ្ងៃអាទិត្យនេះ។

Roberto Mancini
Roberto Mancini

ក្រុមតោកំណាចទាំង ៣ បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងរយៈពេល ៥៥ ឆ្នាំចុងក្រោយ, ហើយពួកគេនឹងត្រូវជួបជាមួយក្រុម អ៊ីតាលី ដែលមិនទាន់ស្គាល់ការបរាជ័យសោះសម្រាប់ការប្រកួត ៣៣ លើកកន្លងមក។

ប៉ុន្តែសម្រាប់ អង់គ្លេស វិញក៏មិនណយដែរ តួយ៉ាងនាការប្រកួតនៅក្នុងពាន Euro ២០២០ នេះ ពួកគេទើបតែរបូតគ្រាប់បាល់ ១ គ្រាប់ប៉ុណ្ណោះ ហើយពួកគេបានទម្លាក់ក្រុម អាល្លឺម៉ង់ អ៊ុយក្រែន និង ដាណឺម៉ាក ក្នុងកីឡដ្ឋាន Wembley នេះផងដែរ។

លោក Mancini បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ អង់គ្លេសគឺជាក្រុមដ៏ល្អមួយ ព្រោះថាពួកគេមានកីឡាករល្អៗច្រើន សូម្បីនៅលើកៅអីបម្រុង ប៉ុន្តែប្រសិនបើយើងក្រឡេកមកមើលពេលនេះ វាមានន័យថា យើងក៏ជាក្រុមមួយដ៏ល្អផងដែរ។ Sterling គឺជាកីឡាករបាល់ទាត់ម្នាក់ដែលមានភាពរីកចម្រើនច្រើន ហើយគាត់មានភាពរហ័សរហួន ចាំបាច់យើងត្រូវតែប្រយ័ត្នជាមួយគាត់ដាច់ខាត៕