កីឡាករជើងចាស់ របស់ក្រុមហង្សក្រហម Liverpool លោក Mark Lawrenson មិនជឿថាក្រុម Manchester United នឹងចុះហត្ថលេខាលើ Mesut Ozil នៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានោះទេ ។

photo of Mesut Ozil
Mesut Ozil of Arsenal

Ozil វ័យ 29 ឆ្នាំមិនមានកិច្ចសន្យានៅ Arsenal នៅចុងបញ្ចប់នៃយុទ្ធនាការ 2017/18 នោះទេ ហើយគេយល់ថាក្រុមកាំភ្លើងធំ Arsenal អាចនឹងរកលុយបាននៅលើទឹកដីអាល្លឺម៉ង់ក្នុងឆ្នាំថ្មីនេះដោយទាំងក្លឹប Man Utd និង Barcelona បង្ហាញការចាប់អារម្មណ៍ ។

លោក Jose Mourinho បានធ្វើការជាមួយ Ozil ក្នុងអំឡុងពេលពួកគេនៅក្នុងក្រុម Real Madrid ប៉ុន្តែលោក Lawrenson ជឿជាក់ថា រចនាប័ទ្មនិងអាកប្បកិរិយារបស់ខ្សែបម្រើរូបនេះ មិនសមនឹងនៅជាមួយគ្រូបង្វឹកសញ្ចាតិ ព័រទុយហ្កាល់ នៅឯទឹកដី Old Trafford ឡើយ ។

ថ្លែងទៅកាន់ BBC Sport លោក Lawrenson បាននិយាយថា ខ្ញុំមិនគិតថាលោក Mourinho នឹងយកគាត់ទេ ។

photo of Mark Lawrenson
Liverpool legend Mark Lawrenson

ខ្ញុំពិតជាប្រាកដថាគាត់នឹងមិនយក Ozil ទេ។ រូបគេនឹងមិនអាចចូលទៅក្នុងប្លង់កីឡាកររបស់ Mourinho បានទេ ។

ប្រភពពី៖ metro