ក្រុម Tottenham Hotspur នឹងប្រឆាំងនឹងការជំរុញឲ្យមានការរុះរើក្រុមរបស់ពួកគេទាំងស្រុង ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅខែមករា ដោយសារតែពួកគេ មានគុណភាណរួចជាស្រេចក្នុងការជម្នះលើការធ្លាក់ចុះទម្រង់លេងក្នុងក្របខ័ណ្ឌ Premier League។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកគ្រូបង្វឹក Mauricio Pochettino កាលពីថ្ងៃព្រហស្បតិ៍។

photo of Mauricio Pochettino
Mauricio Pochettino លោកគ្រូបង្វឹក Tottenham Hotspur 

ក្រុម Tottenham Hotspur ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ កាលពីរដូវកាលមុន បានរងបរាជ័យចំនួន ៣លើកក្នុងចំណោមការប្រកួតចំនួន ៨លើករប់សពួកគេ មកទល់ពេលនេះ ដើម្បីឈរក្នុងចំណាត់ថ្នាក់លេខ៩ នៅលើតារាង ដោយមាន១១ពិន្ទុ។ លទ្ធផលនេះ នាំឲ្យអ្នកគាំទ្រជាច្រើនអំពាវនាវឲ្យមានការពង្រឹងក្រុម ដើម្បីបញ្ឈប់ការធ្លាក់ចុះទម្រង់លេង ប៉ុន្តែលោក Pochettino បានច្រានចោលការពិភាក្សាទៅលើការរុះរើក្រុម។

photo of Tottenham
ក្រុម Tottenham Hotspur

នៅមុនពេលការប្រកួតនៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Watford នៅថ្ងៃសៅរ៍ លោក Pochettino បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ខ្ញុំជឿជាក់ទៅលើកីឡាករដែលយើងមាន ខ្ញុំជឿជាក់លើកីឡាករដែលស្ថិតក្នុងក្រុម Tottenham Hotspur នៅថ្ងៃនេះ»។

photo of Tottenham

លោកបានបន្ថែមទៀតថា៖ «ខ្ញុំគោរពរាល់ការផ្តល់ជាមតិយោបល់ផ្សេងៗ ហើយពិតណាស់ មានមនុស្សជាច្រើននិយាយថា យើងត្រូវតែផ្លាស់ប្តូរ បើមិនអ៊ីចឹងទេ យើងត្រូវតែធ្វើអ្វីមួយ។ ប៉ុន្តែ ប្រសិនបើខ្ញុំត្រូវសម្រេចចិត្ត ខ្ញុំនឹងរក្សាការជឿជាក់ជាមួយនឹងកីឡាកររបស់ខ្ញុំ»៕