លោក Maurizio Sarri ចង់ឲ្យអតីតកូនម្នាក់នៅ Chelsea មកចូលរួមជាមួយលោកនៅ Juventus
គ្រូបង្វឹកក្លឹប Juventus លោក Maurizio Sarri កំពុងតែពិចារណាដើម្បីបានជួបជុំជាមួយកីឡាករ N`Golo Kante ជាថ្មីនៅក្លឹប Juventus ហើយចង់បានកីឡាកររូបនេះមកជាផ្នែកនៃតំបន់បម្រើរបស់លោក។

Juventus ជឿថា កីឡាករសញ្ជាតិបារាំងរូបនេះអាចនឹងមានតម្លៃ៧០លានផោន ដែលជាតម្លៃមួយអាចទទួលយកបាន។ លោក Sarri ចង់បានខ្សែបម្រើដែលមានសមត្ថភាពបំផុតនៅក្របខណ្ឌ Serie A ហើយចាត់ទុក Kante ជាជម្រើសដ៏ស័ក្តិសម។

វត្តមានរួមគ្នានៅតំបន់បម្រើរវាងកីឡាករ Aaron Ramsey, Miralem Pjanic និងកីឡាករ Kante គឺជារឿងល្អបំផុត ដែលលោក Sarri ជឿថា នឹងក្លាយជាតំបន់បម្រើល្អបំផុតនៅតំបន់អឺរ៉ុប ស្របពេលមានជំនួយពីកីឡាករល្អៗផ្សេងទៀត។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះមិនមែនជាអ្នកចាត់ការដែលមានការទាម ទារច្រើនបំផុតនោះទេនៅក្នុងទីផ្សារទិញដូរកីឡាករ ហើយលោកតែងតែផ្តោតការយកចិត្តលើការបង្វឹកកីឡាករដែលមានក្នុងដៃច្រើនជាង។
ប៉ុន្តែលោកក៏មិនលាក់បាំងពីបំណងរបស់លោកក្នុងការនាំយក Kante មកកាន់ទីក្រុងទូរីនទេ។ គ្រូបង្វឹកវ័យ៦០ឆ្នាំរូបនេះបានបង្ហាញអារម្មណ៍ច្បាស់ៗប្រាប់នាយករងក្លឹបលោក Pavel Nedved ហើយជឿថា Kante នឹងបង្កើតបានជាតំបន់បម្រើល្អបំផុតនៅតំបន់អឺរ៉ុប៕