លោក Maurizio Sarri និយាយថាក្រុម Juventus យកឈ្នះក្រុម Verona ទាំងលំបាក
22 Sep 2019 - 15:07:02 SHARE
លោក Maurizio Sarri គ្រូបង្វឹករបស់ក្រុម Juventus បាននិយាយថា ក្រុមរបស់លោកកំពុងស្ថិតនៅក្រោមការកែទម្រង់ បន្ទាប់ពីទទួលបានជ័យជំនះទាំងលំបាក ២-១ ទល់នឹងក្រុម Hellas Verona កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
ក្រុមការពារជើងឯក Juve ត្រូវបានក្រុមភ្ញៀវ Verona រកគ្រាប់បាល់នាំមុខបន្ទាប់ពីកីឡាករ Miguel Veloso ស៊ុតបញ្ចូលទីយ៉ាងល្អ ប៉ុន្ដែ ត្រូវបាន Aaron Ramsey និង Cristiano Ronaldo វាយបកយកឈ្នះ ដើម្បីធានាបាន៣ពិន្ទុ។
ក្រោយចប់ការប្រកួត លោក Sarri បានថ្លែងប្រាប់ Sky Italia ថា៖ “ប្រហែលជាយើងមានភាពហត់នឿយផ្លូវចិត្ត ព្រោះយើងត្រូវសាកថ្មយកកំលាំង នៅប៉ុន្មានថ្ងៃបន្ទាប់។
“ជាមួយនឹងការឆ្លាស់កីឡាករច្រើនរូប យើងមានការបាត់បង់តុល្យភាព ហើយនេះជាអ្វីដែលយើងបានឃើញ ដូចដែលយើងអាចចូលលេងពេញជើង និង ការចាប់ផ្ដើមការប្រកួត។ ក្រុមរបស់យើងគឺស្ថិតនៅក្រោមការកែទម្រង់។”
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព