លោក Mino Raiola ទម្លាយថា De Ligt ចង់ចេញពី Juventus
លោក Mino Raiola ដែលជាភ្នាក់ងាររបស់ខ្សែការពារ Matthijs de Ligt បានទម្លាយឲ្យដឹងថា អតិថិជនរបស់ខ្លួនមានបំណងចង់ចាកចេញពី Juventus។

De Ligt បានមកដល់ទីក្រុង Turin កាលពីឆ្នាំ២០១៩ក្នុងតម្លៃខ្លួន៧៥លានអឺរ៉ូ បន្ទាប់ពីឈ្នះពាន Golden Boy និងជួយ Ajax ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League រដូវកាល២០១៨-១៩។
អំឡុងពេលលេងនៅ Juventus គេធ្លាប់ឈ្នះពាន Serie A និង Coppa Italia ប៉ុន្តែពេលនេះក្រុមរបស់គេកំពុងជួបបញ្ហាធ្លាក់ទម្រង់លេងស្ថិតនៅលេខ៧ក្នុងតារាងពិន្ទុ Serie A។ ថ្មីនេះលោក Raiola បានទម្លាយថា De Ligt ចង់ស្វែងរកការប្រកួតប្រជែងថ្មី។
នេះអាចជាដំណឹងល្អសម្រាប់ Chelsea ដែលធ្លាប់បង្ហាញការចាប់អារម្មណ៍លើកីឡាករសញ្ជាតិហុល្លង់វ័យ២២ឆ្នាំនៅប៉ុន្មានខែថ្មីៗនេះ។ ខ្សែការពាររបស់ Chelsea ៤នាក់នឹងត្រូវអស់កុងត្រានៅឆ្នាំក្រោយក្នុងនោះមាន Antonio Rudiger, Cesar Azpilicueta, Thiago Silva និង Andreas Christensen៕