គ្រូបង្វឹកលោក Jose Mourinho បានឆ្លើយតបទៅនិងសំនួររបស់បណ្តាញសារពត៌មានដែលសាកសួរថា រូបលោកមានប្រតិកម្ម បែបណា​ក្រោយ​ពេល​ឃើញ​កូនក្រុមខ្សែប្រយុទ្ធគ្រាប់ពេជ្ររបស់អាស៊ីកីឡាករ Son Heung-min ប្រើបច្ចេកទេសអូសបាល់ តែម្នាក់ឯងពី ហួសពាក់​កណ្តាល​តារាង​(ជាង៧០ម៉ែត្រ)ដើម្បីស៊ុតបញ្ចូលទីគ្រាប់បាល់ទី៣អោយក្រុមម្ចាស់ផ្ទះផ្តួលភ្ញៀវ Burnley ក្នុងលទ្ធផល៥:0 សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៦កាលពីយប់ថ្ងៃទី៧ខែធ្នូ២០១៩ ។

Jose Mourinho and Son Heung-min
លោក Jose Mourinho និង កីឡាករ Son Heung-min

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានប្រាប់ថាៈគាត់ (Son) គឺ Sonaldo Nazario , Sonaldo Nazario ទោះបីជាគាត់មិនមែន ជា Ronaldo Nazario De Lima (រ៉ូណាល់ដូប្រេស៊ីល)តែយ៉ាងណាគាត់ពិត ជាមាន សមត្ថភាពសក្តិសមដូចទៅនិងវីរបុរសប្រេស៊ីលដែលបានធ្លាប់លេងអោយ Barcelona នៅ​ចន្លោះឆ្នាំ១៩៩៦-១៩៩៧មុនពេលជួយសាំបាប្រេស៊ីលលើកពាន World Cup ២០០២។

Son Heung-min and Ronaldo
កីឡាករ Son Heung-min និង Ronaldo ប្រេស៊ីល

លោក Mourinho ធ្លាប់ជាជំនួយការអតីតគ្រូបង្វឹកលោក Sir Bobby Robson អំឡុងពេលរួមការងារនៅកីឡាដ្ឋាន Nou Camp ខណៈពេល Ronaldo មានវ័យទើបតែ២០ឆ្នាំរូបគេ អាចរកគ្រាប់បាល់បាន៤៧គ្រាប់ពីការប្រកួត៤៩លើក។

photo of Son Heung-min
ខ្សែប្រយុទ្ធ Son Heung-min