មានរបាយការណ៍ដែលបង្ហាញថាលោក Jose Mourinho កំពុងតែត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្រុម Manchester United ។

photo of Jose Mourinho
Jose Mourinho of Manchester United

យោងតាមសារព័ត៌មាន ​​ESPN បានបញ្ជាក់ថាគ្រូបង្វឹកវ័យ 54 ឆ្នាំរូបនេះ នឹងបន្តស្នាក់នៅទឹកដី Old Trafford រយៈពេល 3 ឆ្នាំទៀតដែលគាត់នឹងត្រូវមើលការខុសត្រូវក្រុមរហូតដល់ឆ្នាំ 2021 ។

អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea រូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 3 ឆ្នាំជាមួយនឹងជម្រើស 12 ខែបន្ថែមទៀត នៅពេលគាត់បានជំនួសលោក Louis van Gaal នៅឆ្នាំ 2016 ។ បច្ចុប្បន្នគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ កំពុងស្ថិតនៅក្នុងរដូវកាលទី 2 របស់គាត់ជាមួយក្លឹប ហើយគាត់បានឈ្នះពានរង្វាន់ចំនួនបីរួចទៅហើយដូចជា UEFA Europa League ពាន League Cup និង​ FA Community Shield

របាយការណ៍បានអោយដឹងថា Mourinho បច្ចុប្បន្នគាត់រកប្រាក់បានប្រហែល 15 លានផោនក្នុងមួយឆ្នាំបូករួមទាំងប្រាក់បន្ថែមនិងកិច្ចព្រមព្រៀងថ្មីមួយអាចរកប្រាក់ចំណូលបាន 20 លានផោនក្នុងមួយឆ្នាំ។

ប្រភពពី៖ soccerladuma