លោក Jose Mourinho គ្រូបង្វឹកក្រុម Manchester United បានបង្ហើបឱ្យដឹងថាហេតុអ្វីបានជារូបគាត់មិនភ្លេចកីឡាករ Henrikh Mkhitaryan សញ្ចាតិអាមេនី (Armenia)រូបនេះ ។

photo of Henrikh Mkhitaryan
Henrikh Mkhitaryan Fomer of Manchester United

កីឡាករវ័យ 29 ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ពីក្រុម Borussia Dortmund ក្នុងក្របខណ្ឌ Bundesliga កាលពីខែកក្កដាឆ្នាំ 2016 ហើយបានជួយឱ្យក្លឹបនេះលើកពាន League Cup និង UEFA Europa League អំឡុងពេលគាត់ស្នាក់នៅ Old Trafford ។

ជាមួយនឹង Mkhitaryan ចូលរួមក្រុម Arsenal នៅថ្ងៃចន្ទនេះហើយលោក Mourinho បានសរសើរអតីតកីឡាកររបស់គាត់ សម្រាប់ការចូលរួមចំណែករបស់គាត់នៅក្នុងក្លឹប Old Trafford និងជូនពរឱ្យគាត់លេងអោយបានល្អ នៅក្នុងការផ្សងព្រេងថ្មីរបស់គាត់ជាមួយនឹងក្រុមកាំភ្លើងធំ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានប្រាប់វេបសាយផ្លូវការរបស់ក្លឹប Manchester United ថា “ខ្ញុំសូមជូនពរឱ្យ Henrikh ទទួលបានភាពជោគជ័យនិងសុភមង្គលទាំងអស់ហើយខ្ញុំសង្ឃឺមថាគាត់នឹងទទួលបាន។ “គាត់គឺជាកីឡាករដែលយើងមិនអាចភ្លេចបាន ជាពិសេសសម្រាប់ការចូលរួមចំណែករបស់គាត់ក្នុងការឈ្នះពានរង្វាន់ Europa League ជាមួយយើង” ។

ប្រភពពី៖ SoccerLaduma