Photo of Jose Mourinho
Jose Mourinho coach of Man United

លោក Jose Mourinho បានកោតសរសើរចំពោះខ្សែបម្រើកណ្តាល Paul Pogba បន្ទាប់ពីការវិលត្រឡប់របស់ខ្សែប្រយុទ្ធបារាំងរូបនេះបានធ្វើឱ្យក្រុម Manchester United ទទួលបានលទ្ធផលល្អបំផុតក្នុងរយៈពេលជាច្រើនសប្តាហ៍នៅក្នុងការទទួលជ័យជម្នះ 4-1 លើក្រុម Newcastle កាលពីថ្ងៃសៅរ៍។

Pogba បានរកគ្រាប់បាល់ដំបូងសម្រាប់ Anthony Martial និងបានរកគ្រាប់បាល់ទី 3 ខណៈដែលវិរៈបុរសរបស់លោក Mourinho រកបាន 4 គ្រាប់ជាលើកទីដំបូងចាប់តាំងពីខែកញ្ញា នៅពេលដែលកីឡាករ Pogba រងរបួស។

បន្ទាប់ពីការប្រកួតនោះមក អ្នកចាត់ការទូទៅរបស់ Man United បានកោតសរសើរយ៉ាងខ្លាំងពីឥទ្ធិពលរបស់កីឡាករដែលមានតម្លៃខ្លួន 89 លានផោន។

លោក Mourinho បានមានប្រសាសន៍ថា: “នៅពេលដែលគាត់រងរបួសខ្ញុំបានសំរេចបិទមាត់ យើងមិនអាចយំបានទេ ហើយយើងត្រូវរកដំណោះស្រាយដែលយើងមាន ដូច្នេះជាមួយគាត់យើងមានការបង្កើតជាច្រើនទៀត”។

“មើលទៅដូចជាគាត់មិនបានចេញទេ គាត់បានត្រឡប់មកវិញជាមួយនឹងការសម្តែងឥទ្ធិពលដ៏អស្ចារ្យនៅក្នុងនៅក្នុងការប្រកួត “។

photo of Paul Pogba
Paul Pogba of Man United

ប្រភពពី៖ foxsports asia