photo of David de Gea
David de Gea of Manchester United

លោក Jose Mourinho គ្រូបង្វឹកក្រុម Manchester United បានសរសើរ David De Gea ថាជាអ្នកចាំទីល្អបំផុតនៅក្នុងពិភពលោក បន្ទាប់ពីការសម្តែងរបស់គាត់ប្រឆាំងនឹងក្រុម Arsenal យប់មិញ ។

អ្នកចាំទី​ សញ្ចាតិអេស្ប៉ាញ រូបនេះ ជួយសង្គ្រោះបាល់ដល់ទៅ 14 គ្រាប់ ក្នុងប្រឆាំងនឹងក្រុម Arsenal យប់មិញ ហើយបានជួយឱ្យក្រុមរបស់លោក ទទួលជ័យជម្នះ 3-1 នៅឯកីឡដ្ឋាន Emirates កាលពីល្ងាចថ្ងៃសៅរ៍ផងដែរ ។

លោក Mourinho បានប្រាប់ BT Sport ថា “ខ្ញុំបានប្រាប់គាត់បន្ទាប់ពីការប្រកួតនេះចប់ ថាអ្វីដែលខ្ញុំបានឃើញនៅថ្ងៃនេះ គឺជាអ្នកចាំទីល្អបំផុតនៅក្នុងពិភពលោក” ។

De Gea បានតាមស្មើកំណត់ត្រានៃក្របខ័ណ្ឌ Premier League ជាមួយនឹងការជួយសង្គ្រោះបាល់ 14 គ្រាប់របស់គាត់ ប្រឆាំងនឹងក្រុមកាំភ្លើងធំ Arsenal កាលពីយប់មិញ ។

ប្រភពពី៖ soccerladuma